ស្លាប់១៧០នាក់ ដោយសារវីរុសកូរ៉ូណា និងឆ្លងជាង៧៧០០ករណី
ប៉េកាំង៖អាជ្ញាធរចិនទើបតែបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃនេះថាចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី(Coronavirus) បានកើនឡើងដល់១៧០នាក់ហើយខណៈមនុស្សចំនួនជាង៧៧០០នាក់ទៀតបានឆ្លង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិននាព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២០។
បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី(Hubei) និងទីក្រុងវូហាន(Wuhan) ដែលជាចំណុចស្នូលនៃការផ្ទុះវីរុសកូរ៉ូណាបានឲ្យដឹងថាមនុស្សសរុបចំនួន១៦២នាក់បានស្លាប់ក្នុងតែខេត្តមួយនេះប៉ុណ្ណោះនិងមានអ្នកឆ្លង៤៥៨៦ករណីនិងមានអ្នកជំងឺចំនួន១២៨នាក់បានធូរស្បើយពីជំងឺទូទាំងប្រទេសចិន៕