នគរបាលខេត្តបាត់ដំបង ប្រកាសចាប់ខ្លួនប្រជាការពារនៅភូមិអ្នកតាទ្វារ ដែលវាយជនពិការម្នាក់បាក់ដៃទាំង២
បាត់ដំបង៖ អយុត្តិធម៌ណាស់ ប្រជាការពារនៅភូមិអ្នកតាទ្វារស្រុកមោងឫស្សីខេត្តបាត់ដំបង បានវាយធ្វើបាប លោកតាម្នាក់ ដែលគាត់ជាជនពិការជើងម្ខាង ហើយវាយដៃគាត់បាក់ដៃទាំងសងខាង សូមសមត្ថកិច្ច ចុះអន្តរាគមន៍ផង ដែលករណីនេះកើតឡើង នៅថ្ងៃទី 29 ខែ មករា ឆ្នាំ 2020 នៅវេលាម៉ោង 7យប់ ។
ប្រភពគណនីហ្វេសប៊ុកឈ្មោះ បង ផានិត សូមសមត្ថកិច្ចជួយអន្តរាគមន៍ផង ព្រោះប្រជាការពារនៅស្រុកខ្ញុំនេះទំនងខ្លាំងណាស់បានមានបុណ្យស័ក្កិបន្តិចបន្តួចធ្វើបាបគេសូមបងប្អូនជួយចែករំលែកសៀកឲ្យដល់សម្ដេចតេជោផង។
នៅថ្ងៃទី៣០ខែមករានេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញ សេចក្តីជូនដំណឹង៖សូមជម្រាបជូនសាធារណជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម លើកឡើងថា (ប្រជាការពារ) នៅភូមិអ្នតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រេីហិង្សាទៅលើបុរស វ័យចំណាស់ម្នាក់កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ម្សិលមិញបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ នៅពេលនេះ ថ្ងៃទី ៣០ ខែ មករា ឆ្នំា ២០២០ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ចាត់វិធានការស្រាវជ្រាវលើករណីនេះហើយ ប្រសិនបើរកឃេីញថាបុគ្គលណាជាអ្នកប្រព្រឹត្តិដោយហិង្សាទៅលើបុរសវ័យចំណាស់ ដូចការលើកឡើងក្នុងបណ្តាញសង្គមនោះអ្នកប្រព្រឹត្តិនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណជន ពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេតា្តជ្រាប និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត៕