ឃាត់ខ្លួនជនសង្ស័យ០២នាក់ ឆក់ជនបរទេសពុំបានសម្រេច ជាប់ខ្នោះ
ភ្នំពេញ៖
កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការណ៏ជាមួយការិព្រហ្មទណ្ឌស្រាលក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែងពីបទលួចមានស្ថានទំងន់ទោស(ឆក់ជនបរទេសពុំបានសំរេច)នៅមូលដ្ឋានសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកងនៅវេលាម៉ោង២១.១៥នាទីនាថ្ងៃ៣០មករាឆ្នាំ២០២០ នៅមុខអតីតសណ្ឋាគារផាកវេ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកង ។
ជនសង្ស័យ០២នាក់ត្រូវបានឃាត់ខ្លួន
១.ឈ្មោះ ជា ដេវិត ប្រុសអាយុ១៩ឆ្នាំឃាត់ពីបទឆក់
២.ឈ្មោះ ម៉ង់ ចាប៉ង់ ប្រុសអាយុ២០ឆ្នាំ ឃាត់ពីបទឆក់
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាកស៊ុយៗគីនិចពណ៌ស ពាក់
ផ្លា កលេខ1HZ5210(ជាមធ្យោបាយជិះធ្វើសកម្មភាព)។
ជនរងគ្រោះពុំស្កាល់ឈ្មោះមានគ្នា៣នាក់ (រងរបួស មានម្នាក់បាក់ជើងបញ្ជូនទៅមន្ទីរពេទ្យ)។
ដំណើររឿងមុនកើតហេតុជនរងគ្រោះទាំងបីនាក់បានជិះម៉ូតូកង់បី មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមាន ជនសង្ស័យចំនួនពីរនាក់ជិះមូតូម៉ាកស៊ុយៗគីនឹចពណ៌សជិះមកអែបម៉ូតូកង់បីហើយក៏ធ្វើសកម្មភាពឆក់ តែនៅពេលនោះត្រូវបានជនរងគ្រោះចាប់ទាញវិញបណ្តាលឲ្យ ក្រឡាប់កង់បី ហើយនៅពេលនោះកម្លាំ ងល្បាត របស់ការិយាល័យព្រហ្មទណ្ឌក្រសួងមកទាន់ក៏បានដេញរហូតបង្ក្រាបបានទាំងពីរនាក់រួមទាំងមធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំងពីរួមទាំមធ្យោបាយត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្រាល ដើម្បីសាកសួរនឹងកសាងសំណុំរឿងចាត់ការតាមផ្លវច្បាប់៕