បង្រ្កាបទីតាំងសង្វៀន ជល់មាន់នៅស្រុកឆ្លូង
កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឆ្លូង ដឹកនាំដោយលោកវរសេនីយ៍ឯកឆុង តូរ៉ាន់ អធិការនគរបាលស្រុក នៅថ្ងៃទី៣១ ខែកមរា បានឆ្មក់ចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ដែលបានលួចលេងភ្នាល់នៅចំនុច(សណ្តែកដី) ភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង។
ការឆ្មក់ចុះបង្រ្កាបធ្វើឡើងទៅតាមសេចក្តីរាយការណ៍របស់ពលរដ្ឋមូលដ្ឋាន។
អធិការនគរបាលស្រុកឆ្លូង លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បញ្ជាក់ថា នគរបាលនិងបន្តស្រាវជ្រាវដើម្បីធ្វើការបង្រ្កាបទីតាំងសង្វៀនជល់មាន់ខុសច្បាប់ដែលបានលួចលេងលួចលាក់ក្នុងភូមិសាស្រ្តន៍របស់លោកបន្តទៀត។ និងបានអំពាវនាវអោយពលរដ្ឋផ្តល់សេចក្តីរាយការណ៍មកនគរបាលប្រសិនបើដឹងពីទីតាំងសង្វៀនជល់មាន់មាននៅកន្លែងណាមួយនោះ៕