ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ពន្យល់ពីនីតិវិធីនៃ ការបង់ថ្លៃសំរាមចូលរដ្ឋ ក្រោយពីកាត់ផ្ដាច់ពីវិក្កយបត្រអគ្គិសនីកម្ពុជា ដែលមានភាពងាយស្រួលជាងមុនច្រើន

119
ភ្នំពេញ៖ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងអោយកាន់តែច្បាស់លាស់ ជុំវិញការបង់ថ្លៃសេវាសំរាម ថាតើប្រជាពលរដ្ឋទៅបង់នៅកន្លែងណា នៅទីណា នីតិវិធីបែបណានោះ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២០ នេះអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ហួត ហៃនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតមួយ ដើម្បីបង្ហាញឲ្យសាធារណៈជនទាំងអស់បានយល់ជ្រោតជ្រាបពីនីតិវិធីនៃការបង់ថ្លៃសំរាមនេះ។
   លោក ហួត ហៃ បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសំរាមបាន តាមប្រព័ន្ធអេឡិចត្រូនិក ធានាគារអេស៊ីលីដា ធនាគារឯកទេសវីង e money  លីហួរវេលុយ pipay  tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ។
  ដោយបងប្អូនគ្រាន់តែយកលេខកូដ ID ក្នុងវិក្កយបត្រភ្លើងក្នុងខែតុលាឆ្នាំ២០១៩ជាគោល ពោលគឺប្រជាពលរដ្ឋ គ្រាន់តែយកលេខកូដនៅក្នុងវិក័យប័ត្រភ្លើងក្នុងខែតុលាឆ្នាំ២០១៩ ទៅប្រគល់ឲ្យភ្នាក់ងារវេរលុយខាងលើ ដោយប្រាប់ថា មកបងថ្លៃសំរាមគេនឹង ឆែក លេខកូដរបស់បងប្អូន ហើយតាមរយៈលេខកូដដែលបានឆែកឃើញ វានឹងចេញជាទិន្នន័យទឹកប្រាក់របស់បងប្អូនត្រូវបង់ហើយ ដោយបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ថ្ងៃទី១ ខែកុម្ភៈនេះតទៅ។
  លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដ ធនាគារឯកទេសវីង e money  លីហួរវេលុយ pipay  tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃ ការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមាន ភាពចំណេញច្រើនគឺអស់ថ្លៃសេវា តែម្តងប៉ុណ្ណោះ។  លោកអភិបាលរងបាន បញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល។
   លោកបន្តទៀតថា ការបង់សេវាសំរាមពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងជាអ្នកផលិតសំរាមត្រូវ តែបង់លុយ មិនអាចគេចវេសបានទេ។ ក្នុងអំឡុងអន្តរកាលនេះ គឺអោយគាត់បង់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ បើយឹតពេលនេះយើងកត់ចូលជាបំណុល។ ក្នុងករណីមិនបង់គឺយើង មានវិធានការ ឧទាហណ៍ ម្ចាស់ភោជ្ជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ ទើបប្រគល់អោយវិញ។ប៉ុន្តែក្នុងអំឡុងពេលអន្តរកាលនេះយើងមិនទាន់អនុវត្តវិធានការណ៍ ច្បាប់ទេ គឺទុកអោយគាត់ មកបង់លុយប្រកបដោយមនសិកាស្នេហាជាតិ ដើម្បីធានាឲ្យ ទីក្រុងយើងមានសោភ័ណភាពស្រស់ស្អាត។
   សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាលនៃការប្រមូល សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី៕

 

អត្ថបទដែលជាប់ទាក់ទង