ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះផ្សព្វផ្សាយនិងអប់រំ សុវត្ថិភាពចរាចរណ៍ តាមភ្លើងស្តុបចំនួន៥គោលដៅក្នុងរាជធានីភ្នំពេញ

130

ភ្នំពេញ៖ លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញបានអោយដឹងថាដោយកាលពីថ្ងៃទី​ ០១​ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ​​ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ចូលរួម ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមគោលដៅភ្លើងស្តុបចំនួន៥នៅក្នុងរាជធានីភ្នំពេញក្នុងនោះរួមមាន៖​ ភ្លើងស្តុបបេកាសេ ស្តុបBS ,ភ្លើងស្តុបសណ្ឋាគារស ,ភ្លើងស្តុបសម្តេចប៉ាន និងភ្លើងស្តុបមេភ្លើងផងដែរ។
លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានអោយដឹងទៀតថាចំពោះសកម្មភាពការងារនេះគឺក្នុងគោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀតទៅដល់បងប្អូនប្រជាពលរដ្ឋយើងដែលកំពង់ធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញនាសព្វថ្ងៃនេះសូមមានការភ្ញាក់រលឹក ខ្ពស់ដោយចេះគោរពច្បាប់ចរាចរណ៍ដូចជាភ្លើងសញ្ញា ស្កាកសញ្ញា គំនូសសញ្ញា និងបើកបរត្រូវមានសុជីវធម៌ ,សីលធម៌ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុ​ និងជាពិសេសក្នុងន័យសំដៅរួមគ្នាដោយលៃលកធ្វើឱ្យចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្នុងប្រទេសយើងទាំងមូលមានរបៀបរៀបរយ​ល្អនិងធ្វើដំណើរប្រកបដោយសុវតិ្ថភាព​ផងដែរពោលគឺគោរពច្បាប់ចរាចរណ៍បើកបរមានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង