ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមធំមែន!! ជិះម៉ូតូម្នាក់ឯងធ្វើកម្មភាព ឆក់ខ្សែកជនជាតិបរទេសបានសម្រេច ទាំងកណ្ដាលថ្ងៃ នៅបឹងកេងកង

106

ភ្នំពេញ ជនជាតិបរទេស២នាក់ប្ដីប្រពន្ធដើរតាមផ្លូវត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់ខ្សែរកបឆនសម្រច ក៏ស្រែកផ្អើលឆោឡោដល់អ្នកអ្នកធ្វើដំណើរតាមផ្លូវជួយដេញចាប់ជនសង្ស័យ តែជនសង្ស័យរត់គេចខ្លួនបាត់បន្សល់ម៉ូតូនៅកន្លែងកាត់សែនកើតឡើងកាលពីវេលាម៉ោង១និង១៥ រសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១៤៣ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសប្រុសស្រី២នាក់បានដើរតាមផ្លូវ ១៤៣ក្នុងទិសដៅពីជើងមកត្បូងស្រាប់តែមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យម្នាក់ជិះម៉ូតូស្គុបពីពណ៌សស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ 1lD-8157 មកពីក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសជនជាតិបរទេសបានសម្រេចហើយជិះម៉ូតូបំរុងនិងគេចខ្លួន ភ្លាមៗនោះជនជាតិបរទេសបានស្រែកឆោឡោផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវក៏ជួយដេញធាក់ផ្តួលម៉ូតូអោយដួលពេលនោះជនសង្ស័យបានក្រោករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិចបានចុះទៅដល់កន្លែងកើតហេតុនិងបាននាំជនជាតិបរទេស២នាក់ប្ដីប្រពន្ធបានមកដាក់ពាក្យបណ្ដឹងនិងយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលនិងស្រាវជ្រាវរកចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង