ថ្នាក់ចរាចរណ៍នៅថ្ងៃទី២កុម្ភៈ ស្លាប់៧ របួស១០នាក់
ភ្នំពេញ ៖ មានមនុស្ស៧នាក់បានស្លាប់ (ស្រី២នាក់) និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល១៧នាក់(ស្រី៤នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២០នេះ ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៧នាក់ នៅថ្ងៃទី២កុម្ភៈនេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១០លើក ៕