ចាប់អាប៊ូសបានហេីយ ដែលជំនាញ ឆក់ទូរស័ព្ទ យ៉ាងសកម្មនៅក្រុងតាខ្មៅ
កណ្តាល៖ នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកអធិការនគរបាលក្រុងតាខ្មៅ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២ នាក់លើករណីលួច-ឆក់យ៉ាងសកម្មនាពេលកន្លងមក ។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ) កើតហេតុថ្ងៃទី ២២ មករា ២០២០ វេលាម៉ោង ១៩ និង ៣០ នាទី យប់ ចំណុច៖ សួនច្បារតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ ច្រិច ពៅដារាវត្តី ភេទ ស្រី អាយុ ១៦ ឆ្នាំ នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស ។
ជនសង្ស័យ ២ នាក់ ៖១- ឈ្មោះ ឈឿន វណ្ណារ៉ា ហៅប៊ូស ភេទ ប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)បន្ទាប់ពីធ្វើសកម្មភាពឆក់ប្រយ័ត្នពេល 10 ថ្ងៃគឺត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២០ ។ ២- ឈ្មោះ ថន ពុទ្ធិ ភេទប្រុស អាយុ ៣៣ឆ្នាំ
មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាល (គេចខ្លួន) ។
សម្ភារ បាត់បង់៖ទូរស័ព្ទ ១ គ្រឿងម៉ាក iphone X Max ពណ៌ទឹកមាស លេខស៊ីម 070887178 ។
សភាពនៃរឿងហេតុនេះ គឺកាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីរៀនភាសាចិន នៅសាលាហេងតុង ហើយលើកទូរស័ព្ទiphone X Max តេទៅម្តាយរបស់ខ្លួន ពេលនោះក៏មានជនសង្ស័យ ២ នាក់ខាងលើជិះម៉ូតូ ១ គ្រឿងម៉ាក smash ពណ៌ខ្មៅ ដោយឈ្មោះ ថន ពុទ្ធី ជាអ្នកបើកម៉ូតូ រីឯឈ្មោះ ឈឿន វណ្ណារ៉ា ហៅ ប៊ូស ជាអ្នកធ្វើសកម្មភាពឆក់ពីដៃជនរងគ្រោះហើយយកទៅលក់នៅហាងខាងក្រោមរង្វង់តាខ្មៅបានលុយ $200 ចែកគ្នាម្នាក់ $100 យកលុយចាយ និងទិញថ្នាំញៀនជក់អស់ទៅ ។ រហូតមកដល់ថ្ងៃទី ១ កុម្ភៈ ២០២០ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ខាងលើ រួចហើយបញ្ជូមមកអធិការដ្ឋានដើម្បីសាកសួរចាត់ការតាមនីតិវិធីតែម្តង ៕