ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំប្រតិភូអញ្ជើញទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំពិភពលោកឆ្នាំ២០២០ របស់សហព័ន្ធសន្តិភាពសកល (UPF)

60

 

ភ្នំពេញ៖ ឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស បានដឹកនាំប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងសេអ៊ូលនិងសាធារណរដ្ឋកូរ៉េ រយៈពេល ០៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីចូលរួមកិច្ចប្រជុំពិភពលោកឆ្នាំ២០២០ របស់សហព័ន្ធសន្តិភាពសកល (UPF) ។ គណៈប្រតិភូ បានធ្វើដំណើចេញ ពីកម្ពុជា កាលពីយប់ថ្ងៃអាទិត្យ៩ កើត ខែ មាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រធានបទនៃកិច្ចប្រជុំរបស់សហព័ន្ធសន្តិភាពពិភពលោកនៅឆ្នាំនេះគឺ(សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស) ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់បច្ចុប្បន្ន ដែលជាអតីតប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រាប់ពាន់នាក់មកពីបណ្ដាប្រទេសទាំង១៧០នៅជុំវិញ ពិភពលោក ។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បាន បញ្ជាក់ថា៖ កិច្ចប្រជុំកំពូលពិភពលោក សម្រាប់ឆ្នាំ២០២០ នេះ និងមានសន្និបាតជាផ្លូវការនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលអន្តរជាតិដើម្បីសន្តិភាព (ISCP) ដែលជាសមាគមបណ្ដុំទៅដោយឥស្សរជនល្បីៗ ដែលជាអតីតប្រមុខរដ្ឋ និងមន្ត្រីរដ្ឋាភិបាលក្នុង ពិភព លោក ដែលបានប្ដេជ្ញាចិត្តដើម្បីពិភាក្សា និងសហការគ្នា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ មនុស្ស។ លើសពីនេះ កិច្ចប្រជុំនេះនឹងមានសន្និបាតជាសាកលមួយ របស់សមាគមអន្តរជំនឿដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ហើយ ក៏មានពិធីប្រគល់រង្វាន់សន្តិភាព ស៊ុនហាក់ លើកទី ០៤ ផងដែរ។
ទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ កិច្ចប្រជុំសហព័ន្ធសន្តិភាពសាកល (UPF) ធ្វើឡើងក្នុងគោលបំណង បញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែច្រើនឡើង ក្នុងចំណោម ប្រជា ជនទូទាំងពិភពលោក អំពីតម្រូវការជាបន្ទាន់សម្រាប់ចក្ខុវិស័យប្រកបដោយភាពច្នៃ ប្រឌិត និងភាពជាអ្នកដឹកនាំដ៏មុតមាំ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតមាននៅក្នុងសាកលលោក ក្នុងទិសដៅបង្កើតពិភពលោកមួយប្រកបដោយការយោគយល់គ្នាទៅវិញទៅមក រក្សាសុខសន្តិភាព ប្រកបដោយចីរភាពនិង វិបុល ភាពសំរាប់ទាំងអស់គ្នា ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង