ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្វើខួបកំណើតហេីយ​ បើកឡានដូចហោះ ជួបគ្រោះថ្នាក់ក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

85

ភ្នំពេញ៖បុរសម្នាក់ជាជាងឡានវ័យក្មេងម្នាក់បានស្លាប់និងស្ត្រីម្នាក់របួសធ្ងន់ខណៈបុរសអ្នកបេីកបរនិងនារីម្នាក់ទៀតរបួសស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលេីកំណាត់ផ្លូវ៦០ម៉ែត្រជិតផ្លូវបេតុង(ក្រោយផ្សារក្រមួន​)​  ក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យកាលពីរំលងអាធ្រាត្រចូលថ្ងៃទី៣ខែកុម្ភៈ២០២០នេះ

គ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយរថយន្ត​ LEXUS GS300 ស៊េរីទំនេីបពាក់ផ្លាកលេខភ្នំពេញ​ 2BC-6479 បេីកបោះពួយក្នុងល្បឿនលឿនស្រាប់តែផ្ទុះបែកកង់មុខ​​ ធ្វេីឲ្យរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបាក់ទ្រេតរបេីកទាំងគល់ហេីយខ្ទាតបេីងរថយន្តក្រឡាប់ផ្កាប់ផ្ងារជាច្រេីនជុំផ្ទុះពោងសុវត្ថិភាពទាំងអស់ដាច់ទាំងកង់រថយន្តរងការខូចខាតខ្ទេចយ៉ាងដំណំ

អត្ថបទដែលជាប់ទាក់ទង