ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋខ្មែររស់នៅ និងធ្វើការ ក្នុងកូរ៉េខាងត្បូង ស្វាគមន៌ វត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្រុងសេអ៊ូលយ៉ាងកក់ក្តៅបំផុត

69

ភ្នំពេញ៖ពលរដ្ឋខ្មែររស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង យ៉ាងច្រើនកុះករ បាននាំគ្នាទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករឭក ចំពោះវត្តមានអញ្ជើញដល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។

ពិធីប្រជុំកំពូលនេះ គ្រោងប្រារព្ធធ្វើនៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី០៣-០៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។

សូមរំឭកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉ខាងត្បូងលើកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏នឹងជួបសំណេះសំណាលជាមួយ​សហគមន៍កម្ពុជា មានសិស្ស-និស្សិត និងពលករកម្ពុជា រាប់រយនាក់ ដែលកំពុង​រស់នៅ និងធ្វើការនៅក្នុង​សាធារណរដ្ឋកូរ៉េផងដែរ។

មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា «កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង