ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកភ្នំព្រឹក បង្រ្កាបល្បែងភ្នាល់ជល់មាន់

220

បាត់ដំបង៖នគរបាលស្រុកភ្នំព្រឹកបង្រ្កាបល្បែងភ្នាល់(ជល់មាន់)មួយកន្លែងឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៥នាក់ធ្វេីការអបរំនិងកិច្ចសន្យាបញ្ឈប់នៅមូលដ្ឋាន។

កាលពីថ្ងៃអាទិត្យ៩កេីតខែមាឃឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី០២ខែកុម្ភះឆ្នាំ២០២០  អនុវត្តតាមមតិណែនាំរបស់ឯកឧត្តមឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោសារ៉េតវិសេដ្ឋអធិការនគរបាលស្រុកភ្នំព្រឹកដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់បានធ្វើការចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចបង្កាំផ្អែមស្ថិតក្នុងភូមិទួលខ្វាវឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីវេលាម៉ោង១៤និង៤៥នាទីរសៀលដោយក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិបានចំនួន០៥នាក់ភេទប្រុសព្រមទាំងដកហូតវត្ថុតាងរួមមាន៖មាន់ជល់ចំនួន០២ក្បាលម៉ូតូចំនួន១០គ្រឿង

សង្វៀនសម្រាប់ជល់មាន់ចំនួន០២ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១។

អ្នកប្រព្រឹត្តិបានធ្វើកំណត់ហេតុសាកសួរធ្វេីការអប់រំណែនាំនិងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់នេះជាបន្តទៀតហេីយបានអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ

អត្ថបទដែលជាប់ទាក់ទង