ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ូលិសកៀនស្វាយបញ្ជូនក្រុមចោរ ឆក់លើកទី៥ទៅ តុលាការខេត្តកណ្ដាល

1,101

កណ្ដាល៖ក្រុមចោរឆក់យ៉ាងសកម្មចំនួន៥នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបង្រ្កាបបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបញ្ជូនទៅកាន់តុលាការខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២០នេះ។នេះបើយោងតាមការបញ្ជាក់ប្រាប់ពីសំណាក់លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយកាលពីព្រឹកថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០២០នេះ។
គួរំលឹកផងដែរប៉ូលិសស្រុកកៀនស្វាយបានបង្រ្កាបករណី ៖លួច(ឆក់ទូរសព្ទ័)នេះបានកើតឡើងកាលពីម៉ោងជិត៨ហប់ថ្ងៃទី៣១ខែមករាឆ្នាំ២០២០នេះនៅចំណុចផ្លូវលំ ភូមិដូនសរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ប្រឹម កែវ វាសនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិរទាំត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកក្រុមជនសង្ស័យ ០៥នាក់
១-ឈ្មោះ យ៉េង សិលា ភេទប្រុស អាយុ ២១ឆ្នាំ (ខ្មែរ)មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល, មុខរបរមិនពិត(ឃាត់ខ្លួន)។
២-ឈ្មោះ ស៊ន សុខលី (ឈីត)ភេទប្រុស អាយុ២៦ឆ្នាំ(ខ្មែរ)
មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល,មុខរបរកសិករ(ឃាត់ខ្លួន)។
៣-ឈ្មោះ ហៀប ឆានី (ទិន) ភេទប្រុស អាយុ ២៤ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ ក្រុងភ្នំពេញ,មុខរបរមិនពិត (ឃាត់ខ្លួន)។
៤- ឈ្មោះ យ៉ាន់ ស្រស់ ភេទប្រុសអាយុ ៣១ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល,មុខរបរមិនពិត (ឃាត់ខ្លួន)និងទី៥- ឈ្មោះ ម៉ៅ ប្រុស (ម៉េង)អាយុ២២ ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុរបរមិនពិត។
សម្ភារៈបាត់បង់ ៖
១- ទូរសព្ទ័ ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ
វត្ថុតាងចាប់យក ៖
១-ម៉ូតូ០១គ្រឿងម៉ាកHonda C125 ពណ៍ខ្មៅ បិតស្គត់ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1FH.7464(ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហៀប ឆានី)។
២-ទូរសព្ទ័ដៃ០១គ្រឿងម៉ាកoppoពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានបន្តទៀតថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើនោះ
ឈ្មោះ ប្រឹម ពៅ ភេទប្រុស អាយុ ៣៩ឆ្នាំ(ខ្មែរ)មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាឳពុក ជនរងគ្រោះ បានប្រើ អោយទៅទិញក្រូចឆ្មា និងស្លឹកខ្ទឹម ទល់មុខផ្ទះ ស្ថិតនៅក្នុងភូមិ ឃុំ កើតហេតុពេលទិញហើយ ជនរងគ្រោះបានដើរត្រឡប់មកផ្ទះវិញ ដោយដៃម្ខាងកាន់ទូរសព្ទ័ និងដៃម្ខាងទៀតកាន់ក្រូចឆ្មានិងស្លឹកខ្ទឹម ដើរមិនទាន់ដល់ផ្ទះទេស្រាប់តែមានម៉ូតូ ០១គ្រឿងជិះគ្នាចំនួន០២នាក់ បើកមកជិត ជនរងគ្រោះ ហើយបានឆក់ទូរសព្ទ័ពីដៃជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ៗហើយឪពុកជនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិឭសំសេងស្រែក បានចេញមកស្ទាក់ បណ្តាលអោយម៉ូតូជនសង្ស័យដួលហើយចាប់ជនសង្ស័យបានម្នាក់ ។រីឯម្នាក់ទៀតបានរត់ចូលក្នុងព្រៃក្នុងភូមិគេចខ្លួនបាត់។ ក្រោយមកប្រជាពលរដ្ឋបានតេទូរសព្ទ័មកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍គគីរបានទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ យ៉េង សិលា ភេទប្រុស បានឆ្លើយសារភាពថានៅថ្ងៃ៣១ខែមករាឆ្នាំ២០២០ ម៉ោងប្រហែលជាង១ថ្ងៃត្រង់ខ្លួន នឹងបក្សពួកចំនួន០៣នាក់ទៀតបានជួបគ្នានៅរោងចាំចំការចេករបស់ឈ្មោះ ហៀប ឆានី ពិភាក្សាគ្នារឿងរៀបគំរោងចេញឆក់ ដោយឈ្មោះ ម៉ៅ ប្រុស(ម៉េង) ភេទប្រុស ជាអ្នកផ្តើមគំនិតចេញឆក់ ក្រោយពីបានចំលើយពីឈ្មោះ យ៉េង សិលា រួចផ្នែកយុត្តិធម៌បានសំគោលការណ៍លោកអធិការបន្តរចុះទៅឃាត់ខ្លួនជនសង្សយ័បានចំនួន០៣នាក់ទៀត ។
សូមបញ្ចាក់ផងដែរថាកន្លងមកបក្សពួកខ្លួនធ្លាប់ចេញឆក់បានចំនួន០៥លើករួចមកហើយ នៅសង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ ចំនួន០៤លើក នឹងនៅស្រុកកៀនស្វាយចំនួន ០១លើក ហើយក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រោយសួរនាំចប់បានបញ្ជូនជនសង្ស័យទាំង០៤នាក់រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង