ជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទដៃ ត្រូវនគរបាល ឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ឆក់ទូរស័ព្ទដៃ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោ១៤និង៣០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រង់ចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន ៖ ១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
នគរបាលរដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពី ប៉ុន្តែមិនបានសម្រេច ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ប្រភពដដែលបានបន្តថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ម៉ូតូ ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GQ-1256 , ២-តូម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FU-0233(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕