ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ​ និងដឹកជញ្ជូន​ខេត្ត ព្រះវិហារ​ បង្ហាញពីសសកម្មភាពការងារនៃការកាត់ជួសជុល ផ្លូវជាតិលេខ៦២ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

171

ខេត្តព្រះវិហារ អនុវត្តតាមការណែនាំពីលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក​ ប្រាក់ សុវណ្ណ​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តធ្វើសក្មភាពនៃការកាត់ជួសជុល ផ្លូវជាតិលេខ៦២ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព​ និង​​លឿនរហ័សទាន់ចិត្ត​ ។

    លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងកាលពី ថ្ងៃទី០៣ កុម្ភៈ ២០២០នេះថា នៅខណៈនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ​ នៅតែបន្តសក្មភាពការងារថែទាំ​ និងជួសជុលផ្លូវថ្នល់​ តាមតំបន់នានា​ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ​ យ៉ាងមមាញឹក​ ដេីម្បីអោយពុកម៉ែ​ បងប្អូន​ ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព​ និងបានលឿនរហ័សទាន់ចិត្ត​ ក្នុងនោះ បាននឹងកំពុងធ្វើសកម្មភាពការងារ ដោយកាត់និងជួសជុល ផ្លូវជាតិលេខ៦២ ខេត្តព្រះវិហារ ចន្លោះ គីឡូម៉ែត្រ ១៧៣+000 ដល់ គីឡូម៉ែត្រ ១៧៤+000 និងនៅចន្លោះ គីឡូម៉ែត្រ ១៧៩+000 ដល់ គីឡូម៉ែត្រ១៨០+២០០  ដែលមានប្រវែងសរុប ២២០០ម៉ែត្រ។ នៅថ្ងៃទី០៣ កុម្ភៈនេះ បានបាញ់ស្រទាប់ ថ្ម១៩មីលីម៉ែត្រ ហើយការងារទាំងនេះ អនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង