ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងតេលា ស្ថិតសង្កាតនិរោធ

211

របាយកាណ៍ បានញ្ជាក់ថា នៅវេលាម៉ោង ០៧:០០នាទីយប់ថ្ងៃចន្ទ១១កើតខែមាឃឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ក្រុម០៦ ភូមិបឹងឈូក សង្កាត់និរោធន៍ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ។

-​ ម្ចាស់ឈ្មោះ​ :​ ព្រំុសុផាន់ណាភេទស្រី អាយុ ៣៥ឆ្នាំសញ្ជាតិ ខ្មែរ ។
-​ មុខរបរ​ :​ ម្ចាស់ស្ថានីយប្រេងឥន្ធនះតេលាសម្បត្តិមានហេង។
-មូលហេតុៈធ្លាយសីុទេនធុងហ្គេសចំនុះ១២០០០លីត
-​ ប្រភេទសំណង់​ :​ ស្ថានីយ៍ប្រេងឥន្ថនះសម្បត្តិមានហេង។
-​ ឆេះខូចខាត:ធ្លាយសុីទេនហ្គេសបណ្តេលមានអគ្គិភ័យនឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។
-​ រថយន្តការិយាល័យអគ្គិភ័យ :​ ចំនួន​ ១០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២០ឡាន​ ស្មេីនឹង​ ៨០ម៉ែត្រគូប​។
​-​ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៦ ម៉ែត្រគូប​ ។
-រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន​ ០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០៣ ស្មេីនឹង​ ១២ ម៉ែត្រគូប​ ។
-រថយន្តជំនួយះបុរីប៉េងហួតចំនួន​ ០១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មើនឹង១០គូប។
-រថយន្តជំនួយសាលាខ័ណ្ឌច្បារអំពៅចំនួន​ ០១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៥ ម៉ែត្រគូប​ ។
-រថយន្តជំនួយ ទីក្រុងកោះពេជ្រចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១គ្រឿងស្មើនឹង១០គូប។
-​ ពន្លត់ចប់​ :​ នៅម៉ោង​០៧:៣០នាទី នាទី ថ្ងៃខែឆ្នាំដដែល ។
អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើនេះសូមមេមេត្តាជ្រាបជារបាយការណ៍នឹងគោរពស្នើសុំមត្តិដឹកនាំដ៏ខ្ពងខ្ពស់ ។

មានអគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងតេលាស្ថិតសង្កាតនិរោធនៅតាមផ្លូវជាតិលេខ១ ជិតច្រកចូលស្ថានីយ៍ផលិតទឹកស្អាត ខណៈនេះ រថយន្តពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌច្បារអំពៅ កំពុងចេញអន្តរាគមន៍ ។

 

អត្ថបទដែលជាប់ទាក់ទង