កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទួលគោក ចុះរឹតបន្តឹងការងារសណ្ដាប់ធ្នាប់ ពិតជាតម្លាភាពមែនមសូម្បីអាជ្ញាធរគ្នាឯងក៏មិនលើកលែងដែរ

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទួលគោក រាជធានីភ្នំពេញបានប្រើកណ្ដាប់ដៃដែកក្នុងការចុះរឹតបន្តឹងនូវការងាររៀបចំធ្វើសណ្ដាប់ធ្នាប់នៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងខណៈពេលនោះដោយមានឡានមួយចំនួនដោយឈប់ចតមិនត្រឹមត្រូវគ្មានរបៀបរៀបរយយ៉ាងអាណាធិបតេយ្យពាសវាលពាសកាលពេញៗផ្លូវយ៉ាងអាក្រក់មើលបំផុតនោះត្រូវកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទួលគោកចាប់ដាក់ខ្នោះកង់មុខឡានយកទៅរក្សាទុកនៅសាលាខណ្ឌផងដែរដើម្បីអោយម្ចាស់ឡានចូលខ្លួនទៅដោះស្រាយ។ហើយអ្វីដែលសំខាន់នោះគេសង្កេតឃើញថាមានឡានរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅមួយគ្រឿងផងដែរដែលកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌទួលគោកចាប់ដាក់ខ្នោះកង់មុខឡានទុកជាការព្រមានដែលធ្វើអោយគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅរងការអាម៉ាស់មុខមិនតិចនោះទេពិសេសថ្នាក់ដឹកនាំខណ្ឌយកមុខទៅទុកនៅឯណានៅពេលអាជ្ញាធរខណ្ឌដូចគ្នាចុះចាប់ឡានខណ្ឌរបស់ខ្លួនដាក់ខ្នោះនៅតាមដងផ្លូវជាសាធារណៈដូចនេះ។ដូចឃើញនៅក្នុងរូបភាពនេះស្រាប់ដូចលិចគូទនៅកណ្ដាលវាលអីចឹងលោកអើយ។
មហាជនគាត់លើកឡើងថាកន្លងមកឬបច្ចុប្បន្នគេសង្កេតឃើញកម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់តែចុះចាប់ឡានគេឯងគ្រប់ប្រភេទនៅតាមផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងដោយយកលេសថាឈប់ចតឬដឹកសំពីងសំពោងមិនត្រឹមត្រូវដោយគ្មានការលើកលែងឡើយទោះបីម្ចាស់ឡាននិមួយៗសុំអង្វរកយ៉ាងណាក៏ដោយគឺអូសយកមកសាលាខណ្ឌធ្វើការផាកពិន័យជាលុយយ៉ាងចាស់ដៃដោយគ្មានក្ដីីមេត្តាឡើយ។ចុះនៅពេលនេះនៅពេលអាជ្ញាធរខណ្ឌផ្សេងចុះចាប់ឡានខណ្ឌរបស់ខ្លួនវិញនោះតើយល់ពីអារម្មណ៍ខ្លួនឯងយ៉ាងណាដែរដែលកន្លងមកធ្លាប់ធ្វើបាបគេឯងនោះហេសហេ។
មហាជនទូទៅគាត់លើកសរសើរមិនដាច់ពីមាត់ពីចំណាត់ការដ៏តម្លាភាពរបស់អាជ្ញាធរខណ្ឌទួលគោកក្នុងការចុះរឹតបន្តឹងការងារសណ្ដាប់ធ្នាប់តាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងអោយមានរបៀបរៀបរយល្អហើយខណៈពេលឡានមួយចំនួនឈប់ចតមិនត្រឹមត្រូវក៏ចាប់ដាក់ខ្នោះកង់ឡានខាងមុខទុកជាការព្រមានដល់ម្ចាស់ឡានក្នុងនោះមានឡានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅមួយគ្រឿងផងដែរ។តើថ្នាក់ដឹកនាំខណ្ឌយកមុខទុកនៅឯណា???នៅពេលអាជ្ញាធរខណ្ឌផ្សេងមកចាប់ឡានខណ្ឌខ្លួនដាក់ខ្នោះជាសាធារណៈដូចនេះ។នេះពិតជាកម្មពៀរទាន់ហន់មែនមិនចាំបាច់ចាំជាតិក្រោយៗនោះទេ៕