ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​បទល្មេីសព្រៃ​ឈេី​ ដកហូតបានឈើ០៤ដុំ និងវត្ថុតាងគោយន្តកន្ត្រៃ០១គ្រឿងម្ចាស់រត់គេចខ្លួន

71


កំពង់ស្ពឺ៖ ថ្ងៃទី​០៤​ ខែកុម្ភៈ ឆ្នាំ២០២០​ កម្លាំង​កងរាជអាវុធមូលដ្ឋានស្រុកឱរ៉ាល់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការ បានសហការជាមួយ​មន្ត្រី​សង្កាត់រដ្ឋបាលព្រៃឈេីត្រពាំងជោ​ ប្រតិបត្តិការនៅចំនុចលេីផ្លូវលេខ៤៤​ ស្ថិតក្នុងភូមិ​ផ្លោច​ ឃុំត្រពាំងជោ​ ស្រុកឱរ៉ាល់​ ជាក់ស្តែងបានចាប់ឃាត់គោយន្ត​ ដឹកឈេីមូលប្រភេទក្រៅលំដាប់ថ្នាក់(ឈើថ្មភាច)​ គ្មានម្ចាស់​ ចំនួន​០៤កំណាត់​ ស្មេី​ ២,៨១៦ម៉ែត្រគីប​ ។
បច្ចុប្បន្ន​ ឈេីនិងគោយន្តកន្ត្រៃ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុក ប្រគល់​ទៅឲ្យមន្ត្រី​សង្កាត់រដ្ឋបាលព្រៃឈេីត្រពាំងជោ​ រក្សាទុក​ និងចាត់ការ​បន្ត​តាម​នីតិវិធី​ ។Yyu

អត្ថបទដែលជាប់ទាក់ទង