អាជ្ញាធរខណ្ឌចំការមន៖ ចាត់ការចំពោះឡានធុនធំដឹក ខ្សាច់ចូលក្រុងផ្គើនបទបញ្ជាចៅហ្វាយក្រុងភ្នំពេញ


ភ្នំពេញ៖ជារៀងរាល់ថ្ងៃគេសង្កេតឃើញឡានដឹកខ្សាច់ធុនធំបើកបរចូលទីក្រុងភ្នំពេញយ៉ាងគគ្រឹកគគ្រេងដោយធ្វើផ្គើនទៅនិងបទបញ្ជារបស់អាជ្ញាធរក្រុងភ្នំពេញដែលហាមឃាត់ដាច់ខាតគឺមិនអនុញ្ញាតិអោយឡានខ្សាច់បើកបរចូលទីក្រុងជាដាច់ខាត់។តែផ្ទុយទៅវិញចំពោះឡានធុនធំដូចឃើញស្រាប់នៅក្នុងរូបភាពនេះគឺបានដឹកជញ្ជូនខ្សាច់ដោយបើកចូលក្រុងដោយរំភើយមិនខ្លាចឬមិនគោរពតាមការណែនាំពីសំណាក់អាជ្ញាធរក្រុងឬខណ្ឌឡើយមិនដឹងជាអាងអី???។
ចំពោះឡានដឹកខ្សាច់ធុនធំបើកចូលក្រុងជារៀងរាល់ថ្ងៃនេះគឺបើកចូលតាមច្រកផ្លូវជាតិលេខ១ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់តាមដងមហាវិថីព្រះមុនីវង្សក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញដោយជ្រុះដីខ្សាច់មកលើផ្លូវយ៉ាងអាក្រក់មើលបំផុតហើយបង្កផលប៉ះពាល់ផ្នែកបរិស្ថាននិងសុខភាពប្រជាជនជាអ្នកដំណើរតាមដងផ្លូវនិងលំនៅស្ថានប្រជាជនរស់នៅស្របអមសងខាងផ្លូវនោះផងដែរ។តែពួកថៅឡានដឹកខ្សាច់គឺគាត់មិនខ្វល់បញ្ហានេះនោះទេព្រោះគាត់ស្គាល់ចិត្តថ្លើមគ្នាជាមួយក្រុមម្ចាស់ទឹកម្ចាស់ដីដែលជាអាជ្ញាធរមូលដ្ឋានអស់ហើយទើបគ្មានអ្នកមករំខានមុខរបរដឹកខ្សាច់ចូលក្រុងដូចនេះហេសហេ!ពិតជាសឿងបឿងមែនៗថៅកែឡានដឹកខ្សាច់។
សព្វថ្ងៃនេះអ្នកដំណើរតាមម៉ូតូពួកគាត់ព្រឺឆ្អងខ្នងនៅពេលឃើញឡានដឹកខ្សាច់ធុនធំបើកបរលឿនៗដូចហោះមកក្បែរៗម៉ូតូពួកគាត់ដោយខ្លាចឡានខ្សាច់បើកជ្រុលចង្កូតមកបុកឬគៀរម៉ូតូពួកគាត់បណ្ដាលអោយជួបគ្រោះថ្នាក់ដល់ពួកគាត់ដោយសារឡានដឹកខ្សាច់នាសព្វថ្ងៃនេះ។ដូចនេះស្នើរថ្នាក់លើពិសេសអាជ្ញាធរក្រុងជួយមើលឡានដឹកខ្សាច់បើកបរចូលក្រុងដោយផ្គើនទៅនិងបទបញ្ជារបស់ក្រុងនោះ។
លោកថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់អោយដឹងនៅថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០២០នេះចំពោះឡានដឹកខ្សាច់ធុនធំបើកចូលក្រុងដោយឆ្លងកាត់មូលដ្ឋានខណ្ឌចំការមននោះអាជ្ញាធរខណ្ឌចំការមននិងចាត់ការដោយគ្មានការលើកលែងឡើយចំពោះឡានដឹកខ្សាច់ទាំងនោះតាមបទបញ្ជាអាជ្ញាធររាជធានីភ្នំពេញ។លោកបានបន្តទៀតថានាសព្វថ្ងៃនេះចំពោះឡានដឹកខ្សាច់ធុនធំដែលដឹកខ្សាច់មកពីបណ្ដាខណ្ឌនៅជាយក្រុងនោះដោយបើកចូលក្រុងនៅម៉ោងពេលហាមឃាត់ដោយធ្វើផ្គើនទៅនិងបទបញ្ជារបស់សាលារាជធានីភ្នំពេញហើយកម្លាំងអាជ្ញាធរខណ្ឌចំការមននិងចុះអនុវត្តន៍លេងធម៌ក្ដៅចាត់ការចំពោះឡានដឹកខ្សាច់ធុនធំដែលបើកបរចូលក្រុងដោយផ្គើនបទបញ្ជាអាជ្ញាធរក្រុងផងដែរ៕យយយ