ក្រុមជនសង្ស័យចំនួន១ក្រុម បានវាយប្លន់យកទូរស័ព្ទ និងកាបូបលុយ បុរសម្នាក់បានសម្រេច ទាំងកណ្តាលរាត្រី
ភ្នំពេញៈបុរសបានចេញពីផ្ទះគោលបំណង រកទៅហូបអីមួយមិត្តភ័ក្ដិ លុះដេីរចេញពីផ្ទះបានបន្តិច ក៍ស្រាប់តែមាន ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព វាយប្លន់យកទូរសព្ទ iPhone 11pro និងកាបូបលុយយកទៅដោយ សុវត្ថិភាព ។
ហេតុការណ៍នេះដែរ បានកេីតឡេីងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំនុចផ្លូវ ១៦៣ កែងនិងផ្លូវ ៤៥៦ ដែលស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ សុខ ហេង ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ មុខរបរ បកប្រែភាសាចិន ស្នាក់នៅ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន
ហេីយរបស់ដែលជនសង្ស័យ យកទៅមាន ទូរសព្ទម៉ាក iphone 11pro មួយគ្រឿង និងកាបូប ដែលមានលុយមួយ ចំនួន ។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា មុនពេលកេីតហេតុ រូបគាត់ត្រូវមិត្តភ័ក្ដិ តេទូរសព្ទបបួលមកញាំអីនៅខាងក្រៅផ្ទះ ហេីយពេលនោះដែរ រូបគេ ជាជនរងគ្រោះ ក៍បានដេីរចេញពីផ្ទះ ដោយថ្មើរជើង តាមបណ្ដោយផ្លូវ ៤៥៦ ក្នុងទិសដៅ ពីកេីតមកលិច លុះរូបគាត់ កំពុងតែដេីរបណ្តេីរ និយាយទូរសព្ទបណ្ដើរ ក៏ស្រាប់តែ លេចមុខ ក្រុមជនសង្ស័យ ចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាក ស្កុបពី និងមួយគ្រឿងទៀតមិនចាំម៉ាក បានមក ធ្វើសកម្មភាព វាយរូបគាត់១ដៃ ព្រមទាំងបានលូកយកកាបូបលុយក្នុង ហោប៉ៅខាងក្រោយ និងបក្សពួកម្នាក់ទៀត ក៍បានឆក់ទូរសព្ទ iphone 11pro របស់គាត់ ហើយក្រុមជនសង្ស័យទាំងនោះ ក៍បាននាំគ្នាជិះម៉ូតូរត់គេខ្លួន បាត់អស់តែម្ដង ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យ យករបស់គាត់ទៅអស់ហើយ រូបគាត់ ជាជនរងគ្រោះ បានខ្ចីទូរស័ព្ទអ្នក ដំណើរដទៃទៀត តេរកមិត្តភ័ក្ដិ ក៍ដូចជាសមត្ថកិច្ច អោយមកកន្លែងកើតហេតុ ដេីម្បីសួរនាំពីហេតុការណ៍ដែលកេីតឡើងផងដែរ ។
ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ចបានមកដឹក យកទៅសាកសួរនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូង១ ដេីម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា ។
