ឃាត់ខ្លួនមេបនម្នាក់ នាំនារីក្មេងៗអោយ រួមភេទជាមួយភ្លៀវនៅតាមផ្ទះសំណាក់ និង សណ្ឋាគារ
ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងជនរងគ្រោះចំនួន០៦នាក់ ស្រី (អនីតិជន០២នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ០២គោលដៅ ផ្សេងគ្នា។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៥ម៉០០នាទីកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានចុះអនុវត្តចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែងលេខ០១០អ.យ.វចុះថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២០របស់លោកសេងហៀងព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់និងជនរងគ្រោះចំនួន០៦នាក់ស្រី(អនីតិជន០២នាក់) ករណីប្រព្រឹត្តអំពើសញ្ចារកម្ម(នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ) នៅចំណុច០២គោលដៅផ្សេងគ្នា៖
១. នៅចំណុចភោជនីយ៍ដ្ឋានម្លប់ស្បូវមានលាភផ្លូវលេខ១០០៣កែងផ្លូវលេខ១៩៥៦ភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះកេតរតនៈហៅអាហ្សាភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរនិងជនរងគ្រោះចំនួន០២នាក់ស្រី(នីតិជន) ។
២. នៅចំណុចផ្ទះសំណាក់ស្វីតប៊ូទិកម៉ូតែល(Sweet Boutique Motel) ផ្លូវលេខ១០០៣កែងផ្លូវបេតុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខជនរងគ្រោះចំនួន០៤នាក់ស្រី(អនីតិជន០២នាក់) ។មកកាន់ការិយាល័យដើម្បីធ្វើការសាកសួរនិងស្រាវជ្រាវ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿងនិងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញចំណែកជនរងគ្រោះចំនួន០៦នាក់(អនីតិជន០២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕
