ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុស នៅក្រុងព្រះសីហនុលទ្ធផលតេស្តបង្ហាញថាអវិជ្ជមាន

103

ភ្នំពេញ៖

ក្រោមការយកចិត្តទុកដាក់ថែទាំនិងការព្យាបាលបុរសជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសនៅក្រុងព្រះសីហនុលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានលើកទី១។

បើយោងតាមការចុះផ្សាយរបស់ផេកហ្វេសបុកនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងក្រសួងសុខាភិបាលនៅថ្ងៃទីកុម្ភ:​ ២០២០អោយដឹងថាជនជាតិចិនដែលឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅក្រុងព្រះសីហនុផ្អែកតាមលទ្ធផលមន្ទីរពិសោធន៏នៃវិទ្យស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថាអវិជ្ជមានជាលេីកទី១តែយ៉ាងបុរសនេះនៅតែបន្តដាក់គាត់ក្នុងមន្ទីរពេទ្យដដែលដើម្បីបន្តតាមដានសុខភាព។

រហូតម៉ោង:១៥ល្ងាច​​ ថ្ងៃទីកុម្ភ:​  ២០២០អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺនិងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​  រហូតពេលនេះអ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ

គ្រូពេទ្យថែទាំអ្នកជំងឺក៏គ្មានចេញរោគសញ្ញាអ្វីទេនិងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុកំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា

រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ

អត្ថបទដែលជាប់ទាក់ទង