ចាប់ខ្លួនមន្ត្រីយោធាម្នាក់ បាញ់រះ៦គ្រាប់ នៅកន្លែងម៉ាស្សា លីលី កាលពីអាទិត្យមុន
ភ្នំពេញ៖ ជើងខ្លាំងបាញ់រះ៦គ្រាប់ នៅកន្លែងម៉ាស្សា ត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាវុធហត្ថរាជធានីភ្នំពញ ចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០នេះ។ បុរសដែលជាមន្ត្រីយោធាម្នាក់នេះ ដែលបាញ់រះជាច្រើនគ្រាប់នៅកន្លែងម៉ាស្សា យីហោ លីលី ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បុរសម្នាក់មិនស្គាល់ឈ្មោះ បានចូលម៉ាស្សាបូកនឹងរួមភេទ អត់ឲ្យលុយគេ ខឹងគេទាលុយ ទាញកាំភ្លើងអាកាបាញ់រះជិត១០គ្រាប់ នៅចំណុចហាងម៉ាស្សាយីហោ លីលី ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី២សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៨ យប់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០។ បន្ទាប់ពីធ្វើការបាញ់រះរួចហើយ រួចរត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅគេចខ្លួនបាត់ ។ នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ។
ជនសង្ស័យម្នាក់ បានចូលទៅម៉ាស្សានៅក្នុងទីតាំងមួយកន្លែង លុះក្រោយពីម៉ាស្សារួចរាល់គិតលុយអស់២៥ដុល្លារ គឺម៉ាស្សា និងរួមភេទ តែជននោះប្រាប់ថា គ្មានលុយឲ្យគ្រាន់តែម៉ាស្សាសោះម៉េចក៏ថ្លៃម្ល៉េះ ក៏បានបង្កឲ្យមានជម្លោះពាក្យសម្ដីកើតឡើងរហូតជននោះវាយទៅលើបុគ្គលិកហាងម៉ាស្សាភេទទី៣ម្នាក់ ហើយត្រូវពួកនាងៗនៅទីនោះនាំគ្នាឃាត់ម៉ូតូទុកក្នុងបំណងឲ្យជននោះយកលុយថ្លៃម៉ាស្សាទៅឲ្យទើបប្រគល់ម៉ូតូឲ្យវិញ ។
ជនសង្ស័យបានចាកចេញទៅបាត់លុះមួយសន្ទុះក្រោយមក ស្រាប់តែជិះម៉ូតូកង់បី១គ្រឿងត្រឡប់ទៅវិញទាញកាំភ្លើង AK បាញ់រះជិត១០គ្រាប់ធ្វើឲ្យពួកនាងៗរត់ជាន់គ្នាប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យមានអ្នករងរបួសឡើយ។
ឈ្មោះ ប៉ោ សេរីវុទ្ធ ភេទទី៣ អាយុ២៧ឆ្នាំ មុខរបរម៉ាស្សានៅហាងនេះ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានជិះម៉ូតូទៅឈប់មុខហាងម៉ាស្សាខាងលើ ដោយហៅគាត់ម៉ាស្សាឲ្យ ។ លុះក្រោយពេលម៉ាស្សារួចគាត់ក៏ទារថ្លៃម៉ាស្សាចំនួន២៥ដុល្លារ ប៉ុន្តែជនសង្ស័យនោះអត់ឲ្យរួចក៏ដើរចុះមកក្រោម ពេលនោះគាត់ក៏មកតាមទារលុយរហូតមានទំនាស់គ្នាកើតឡើង៕