ជនសង្ស័យ២នាក់ ដាច់លុយទិញថ្នាំញៀន ជក់ទៅជួលឧបករណ៍ ឆ្កឹះសោផ្ទះលួច ទ្រព្យសម្បត្តិប្រជាពលរដ្ ឋចៃដន្យនគរបាលបង្រ្កាបទាន់ពេល
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បង្រ្កាបបានជនសង្ស័យចំនួន២នាក់ ដែលបំរុងដើរធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ ។ ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
១~ជនសង្ស័យទី១ឈ្មោះ ព្រំ សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ ២-ជនសង្ស័យឈ្មោះ ម៉ុត ធាវី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ វត្ថុតាងចាប់យក ៖ ដែកចុងស្រួចចំនួន០១ដើម , សោរទីបលេខ០៨ចំនួន០១ដើម, ដែកលួសរសៃចំនួន០២កំណាត់, កូនសោរម៉ូតូចំនួន០១ និង ម៉ូតូ០១គ្រឿងម៉ាកឆាលី ពណ៍ខៀវ គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព) ។
លោក គឹម កល្យាណ អធិការរងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា មុនកើតហេតុកម្លាំងនគរបាលរដ្ឋបាលបឹងទំពុនទី១ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី រំលងអាធ្រាត្រ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយនៅពេលមកដល់នៅចំណុចផ្លូវលេខ៣១បេតេ ភូមិ សន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទះឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកឆាលី ពណ៍ខៀវ គ្មានស្លាកលេខ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ជនសង្ស័យទាំង០២នាក់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់ឆ្កឹះសោរទ្វារផ្ទះ និង ឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួនរួមមាន ៖ ដែកចុងស្រួចចំនួន០១ដើម, សោរទីបលេខ០៨ចំនួន០១ដើម, ដែកលួសរសៃចំនួន០២កំណាត់, កូនសោរម៉ូតូចំនួន០១ នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ុត ធាវី ឃើញដូចនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ឈ្មោះ ព្រំ សុខន និងឈ្មោះ ម៉ុត ធាវី យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ។
ក្រោយពីការសាកសួរនាំជនសង្ស័យទទួលស្គាល់ថា ខ្លួនពិតជាមានបំណងជិះម៉ូតូដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតប្រាកដមែនតែមិនទាន់បានធ្វើសកម្មភាព ក៏កម្លាំងនគរបាលឃាត់បាន ។ បច្ចុប្បន្ន កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីតែម្តង ។