ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីម៉ាក់ បោសសំអាតបានយុទ្ធ​ភណ្ឌមិនទា​ន់ផ្ទុះ នៅចំណុចជើងភ្នំប៉ែន​លី ប្រមូលបានគ្រាប់មិនទាន់​ផ្ទុះ​ ចំនួន ៦៦គ្រាប់

247

 

ព្រះវិហារ៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រតិបត្តិការកម្ចាត់មី​នស៊ីម៉ាក់ បោសសំអាតបានយុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅចំណុចជើងភ្នំប៉ែនលី ក្នុ​ងភូមិ​សែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមូលបានគ្រាប់មិនទាន់​ផ្ទុះ ប្រភេទគ្រាប់ មិន​ធាក់ថ​យ(Recoilles) ទំហំ75mm ចំនួន ៦៦គ្រាប់ ដែលសល់ពីសង្គ្រាម​។​

ដោយចំនួនគ្រាប់ច្រើនពិបាកដឹកជញ្ជូន ក្រុមកំចាត់មីន​CMAC បានយកមករក្សាទុកនៅ​ប៉ុ​ស្តិ៍ន​គរ​បាល​រដ្ឋបាល មរកត មួយរយៈ រងចាំដឹកជ​ញ្ជូនពេល​មានមធ្យោបាយសុវត្ថិភាព ៕​

អត្ថបទដែលជាប់ទាក់ទង