កម្លាំងអធិការដ្ឋាននគរបាលក្រុងសួង បង្បង្ក្រាបករណីចោរលួចម៉ូតូនៅ វត្តពោធិយាវិហារខ្ពស់ ភូមិវិហារខ្ពស់
ខេត្តត្បូងឃ្មុំ ៖ថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលា ម៉ោង ២០ និង៤០នាទី កម្លាំងអធិការ បានបានបង្ក្រាបករណីចោរកម្ម(លួចម៉ូតូ)០១គ្រឿង នៅចំណុចភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
ក្នុងប្រតិបត្តិការនេះបង្ក្រាបដកហូត និងឃាត់ខ្លួជនសង្ស័យ ០១នាក់៖ ឈ្មោះសុខ ភី ហៅសុខ ពៅ ហៅនូ រ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នមិនពិតប្រាកដ ស្រុកកំណើត ភូមិថ្មី ឃុំថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
តាមរតាមរយៈការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួច ម៉ូតូយកម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ២០ ២០ លេខតួND125M_5685467 លេខ ម៉ាស៊ីន ND12 5ME5 68 54 67 ផ្លាកលេខ ត.ឃ 1H 0536 ជា កម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សោម រស់ ភេទប្រុស អាយុ ៤៤ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិសង្កាត់ ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕