មន្ទីរសាធារណការខេត្តព្រះវិហារ បង្ហាញពីសកម្មភាពការងារលើការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន ខណៈដែលការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំ
ខេត្តព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្ហាញពីសកម្មភាពការងាររបស់ខ្លួនលើការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន ខណៈដែលការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំទៅតាមការណែនាំ របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងលឿនរហ័សទាន់ចិត្ត ។លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា សំរាប់ការងារ ការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន នៅថ្ងៃទី ០៨ កុម្ភះ ២០២០ នេះក្រុមការងារនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចលើការងារមួយចំនួនក្នុងនោះ មានដូចជា៖