ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃស្អែកនេះ គណៈកម្មការពាណិជ្ជកម្មសហគមអឺរ៉ុប ធ្វើការសម្រេចចិត្តលើករណីប្រព័ន្ធអនុគ្រោះពន្ធEBA នៅកម្ពុជា

114

ភ្នំពេញ៖លោកអ៊ូច័ន្ទរ័ត្ននៅថ្ងៃទី១១កុម្ភៈ២០២០បានសរសេរសារបង្ហោះលើហ្វេសប៊ុកថា នៅថ្ងៃទី១២កុម្ភៈស្អែកនេះជាថ្ងៃដែលគណៈកម្មការពាណិជ្ជកម្មសហគមអឺរ៉ុបធ្វើការសម្រេចចិត្តលើករណីប្រព័ន្ធអនុគ្រោះពន្ធEBA នៅកម្ពុជា។

លោកបន្តថាបើកម្ពុជាមិនត្រូវបានដាក់ទណ្ឌកម្មដោយព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ទេនោះវាជាការប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា។តែផ្ទុយទៅវិញបើសិនជាEBA ត្រូវបានផ្តាច់ដោយផ្នែកខ្លះឬទាំងស្រុងសុទ្ធតែនឹងធ្វើអោយប៉ះពាល់តិចឬច្រើនក្នុងរយៈពេលឆាប់ឬវែងជាមិនខាន។បបើសិនជាមានការផ្តាច់EBA មែនតើការសម្រេចចិត្តផ្តាច់នេះអាចជាកម្មវត្ថុនៃការផ្លាស់ប្តូរនយោបាយការបរទេសរបស់EU ចំពោះកម្ពុជាឬទេ? តើEU នៅតែបន្តបើកទ្វារទីផ្សារសម្រាប់កម្ពុជារហូតឬទេបើសិនជាគ្មានការផ្លាស់ប្តូរឥរិយាបថណាមួយសោះ? តើប្រព័ន្ធអនុគ្រោះពន្ធGSP របស់សហរដ្ឋអាមេរិកអាចនឹងមិនពិចារណាដូចEBA ដែរទេ?

លោកបញ្ជាក់ថា ក្នុងកាលៈទេសៈមួយនេះខ្ញុំពិតជាមានការព្រួយបារម្មណ៍ណាស់ដោយស្របពេលនិងការសម្រេចចិត្តលើEBA របស់EU ប្រទេសចិនដែលជាក្តីសង្ឃឹមថាជាបង្អែកដ៏ធំរបស់កម្ពុជាកំពុងរងនូវវិបត្តិវាយប្រហារដោយមេរោគកូរ៉ណា(Coronavirus)

លោកថាខ្ញុំសង្ឃឹមថាគណកម្មការពាណិជកម្មអឺរ៉ុបធ្វើការសម្រេចចិត្តដោយមានការយោគយល់ដល់ហេតុផលនិងទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ពលដ្ឋថាបើសិនបើពេលខាងមុខ​​​នេះមានរោងចក្រមួយចំនួនត្រូផ្អាកជាប​​ណ្តោះ​​អាសន្នគឺមិនមែនដោយ​​សាររឿEBA នោះទេសូមកុំមានកាយល់​​ច្រឡំ។មិនមានការព្រួយបារម្ភ​​​រឿ​​បាត់EBA នោះទេយើងត្រូវរៀនដកដង្ហើនិងរៀនរស់ដោយខ្លួកម្ពុជាមិនអាចយកអធិតេយ្យភាពទៅដោះដូរនឹងជំនួយពីបទេ​​​​ឡើយ។

សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ  នៅតែ​​មួយ​​ថ្ងៃមុនហភាព​​​អឺរ៉ុបធ្វើសេចក្ដីសម្រេ​​ជុំវិញប្រព័ន្ធអនុគ្រោះ​​ពាណិជ្ជកម្ម​ ​អ្វីគ្រប់យ៉ាងលើកលែ​​តែ​​អាវុធEBA ដែលគ្រោងធ្វើនៅ​​​ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០នេះ។

សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថានៅពេលខាងមុខនេះអានឹងមានរោចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាន្នដោយសារតែខ្វះវត្ថុធាតុដើដែលនាំពីចិដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វារដោយសារបញ្ហាជំងឺកូរូណានេះដូច្នេះសម្តេចតេជោបានបញ្ជាក់ថាបើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាជាបណ្តោះអាសន្ននោះ​ ​គឺមិនមែនដោយសាររឿEBA នោះទេសូមកុំមានការយល់ច្រឡំ។សម្តេចតេជោមិនមានការព្រួយបាម្ភរឿបាត់EBA នោះទេយើងត្រូវរៀនដកដង្ហើម​ ​និងរៀនរស់ដោយខ្លួនឯងកម្ពុជាមិនអាចយកអធិតេយ្យភាទៅដោះដូរនឹងជំនួយពីបរទេសឡើកម្ពុជាត្រូវការសន្តិភាពនិងមានឯករាជ្យភាពរបស់ខ្លួន។សម្តេចហ៊ុនសែនបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថាកម្ពុជាសុខចិត្តទទួលទណ្ឌម្មនយោបានិងសេដ្ឋកិច្ចពីប្រទេសក្រៅ​​លើនេះ។ហេតុអ្វីបានជាមិនហ៊ាលេងមិនមែនជាសារនយោបាផ្ចាញ់ផ្ចាលទេក៏ប៉ុន្តែអំពាវនាវឲ្យពលរដ្ឋរបស់យើងកុំឲ្យមានការតក់ស្លុតឲ្យសោះប្រទេសរបស់យើងយើងជាម្ចាស់ប្រទេសយើងត្រូវមានលទ្ធភាពដោះស្រាញ្ហារស់យើ

សម្តេចតេជោហ៊ុនសែនបានថ្លែងថាចំពោះបញ្ហាការដកឬរក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធហៅកាត់ថាEBA នេះពីកម្ពុជាសម្តេចនឹងមិនស្នើឲ្យអឺរ៉ុបរក្សាទុកឬដកនោះទេ។តែសម្តេចនៅតែរក្សាជំហរមិនយកអធិបតេយ្យជាតិនិងឯករាជ្យទៅដោះដូរនឹងអ្នកណានោះឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា៖«សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យបានច្បាស់លាស់ថាពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ។កម្ពុជាត្រូវការសន្តិភាពមិនអាចឲ្យអ្នកណាបំផ្លាញសន្តិភាពបានទេ។បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះកម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាពមានឯករាជ្យនិងអធិបតេយ្យភាពពេញលេញច្បាប់របស់ខ្លួនត្រូវតែបានអនុវត្តន៍ទោះបីនរណាក៏ដោយត្រូវនៅក្រោមច្បាប់របស់កម្ពុជា»

«យើងចង់ធ្វើមិត្តភក្តិនិងដៃគូទាំងអស់ជាមួយប្រទេសនៅលើពិភពលោក។ប្រសិនបើគេមិនយល់ពីយើងហើយចង់ចាប់បង្ខំយើងក៏យើងមិនព្រមដែរយើងធ្លាប់ភ្លក់រសជាតិរួចហើយនៃសោកនាដ្ឋកម្មសង្គ្រាមរាប់មិនអស់ដែលពួកគេបានកសាងឡើងសម្រាប់យើងតែយើងមិនបានស្លាប់ទេ។អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជាងើបឈរឡើងដើម្បីការពារឯករាជ្យអធិបតេយ្យភាពនិងសន្តិភាពរបស់កម្ពុជា។អត់ត្រូវឱនក្បាលចំពោះនរណាទាំងអស់យើងត្រូវខិតខំរស់»

សម្តេចតេជោហ៊ុនសែនបានថ្លែងរំលឹកថាកម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យនិងឯករាជ្យរបស់ខ្លួនពីប្រទេសដទៃ។ក្នុងន័យនេះសម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យក្រោកឈរឡើងការពារអធិបតេយ្យនិងឯករាជ្យជាតិដោយមិនត្រូវឲ្យនរណាមកឈ្លានពានអធិបតេយ្យជាតិបាននោះទេ។

សម្តេចតេជោហ៊ុនសែនបានថ្លែងសង្កត់ធ្ងន់ៗថាអ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះគឺសុខសន្តិភាពហើយកម្ពុជាត្រូវតែអនុវត្តន៍ច្បាប់របស់ខ្លួនខណៈដែលជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។

សម្តេចតេជោហ៊ុនសែនបានថ្លែងបន្តថាប្រទេសអ៉ីតាលីនិងអេស្បាញព្រោះតែលក់អង្ករមិនដាច់បានឲ្យគណៈកម្មការពាណិជ្ជកម្មអឺរ៉ុបរករឿងអង្កររបស់កម្ពុជានិងទាមទារឲ្យកម្ពុជាបង់ពន្ធ។សម្តេចបានថ្លែងថាទោះបីមានការបង់ពន្ធក៏អង្ករកម្ពុជានៅតែអាចនាំទៅកាន់ទីផ្សាររបស់អឺរ៉ុបបានដដែល។

លើសពីនេះទៅទៀតសម្តេចតេជោហ៊ុនសែនបានថ្លែងថាការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខមិនមែនដោយសាររឿងEBA នោះទេគឺជាការរងឥទ្ធិពលពីកូរ៉ូណាដែលធ្វើឲ្យរោងចក្រនោះមិនអាចនាំមកនូវវត្ថុធាតុដើមពីចិន។សម្តេចបានអំពាវនាវដល់កម្មករកម្មការិនីសុំកុំមានភាពតក់ស្លុតចំពោះបញ្ហាដែលអាចកើតមាននាពេលខាងមុខព្រោះរាជរដ្ឋាភិបាលត្រៀមលក្ខណៈដោះស្រាយហើយ។

សូមជម្រាបថាតាមផែនការបញ្ហាសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA របស់អឺរ៉ុបនឹងធ្វើឡើងនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ស្អែកនេះ។តាមព័ត៌មានក្រៅផ្លូវការដែលមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថាEBA អាចនឹងត្រូវដកក្នុងកម្រិតមួយដែលមានទំហំទឹកប្រាក់ប្រមាណ៥០០លានដុល្លារក្នុង១ឆ្នាំចំពោះវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើង។

ឆ្លើយបតនឹងភាពមិនប្រាកដនៃបញ្ហាប្រពន្ធអនុគ្រោះពន្ធរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់ថវិកាចំនួន៣ភាគរយនៃសេដ្ឋកិច្ចជាតិដែលស្មើនឹងប្រមាណ៧០០លានដុល្លារក្នុង១ឆ្នាំសម្រាប់រយៈពេល៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង