ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួង​រៀបចំ​ដែនដី​ បដិសេធពុំព្រម ទទួលដំណោះស្រាយរបស់ប្រជាពលរដ្ឋ​៧៧​គ្រួសារ នៅ​ឃុំ​តា​នូ​នដែលសុំដីបន្ថែម ព្រោះ បានទទួល​សំណង​រួចហើយ

63

 

​ភ្នំពេញ ៖​ប្រជាពលរដ្ឋ​៧៧​គ្រួសារ បាន​ឡើងមក​តវ៉ា​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ដោយ​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​ដីធ្លី ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd ដោយ​ស្នើសុំ​ដីស្រែ​បន្ថែមចំនួន​១​ហិកតា ក្នុង​១​គ្រួសារ​។​

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រេច​ពុំ​ទទួលដោះស្រាយ​សំណើ​របស់​ប្រជាពលរដ្ឋ​៧៧​គ្រួសារ នៅ​ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​ទេ ករណី​ស្នើសុំ​ដី​១​ហិកតា​បន្ថែមទៀត ព្រោះ​ប្រជាពលរដ្ឋ​ទាំងនោះ ធ្លាប់​ទទួលបាន​ការដោះស្រាយ​រួចហើយ

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រសួង​រៀបចំ​ដែនដី បញ្ជាក់ មាន​ប្រជាពលរដ្ឋ​៧៧​គ្រួសារ មក​តវ៉ា​នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ដោយ​ស្នើ​ឲ្យ​ក្រសួង​ជួយ​ដោះស្រាយ​ដីធ្លី ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP Co.,Ltd ដោយ​ស្នើសុំ​ដីស្រែ​បន្ថែមចំនួន​១​ហិកតា ក្នុង​១​គ្រួសារ​។​

​ក្រសួង​រៀបចំ​ដែនដី បាន​ពិនិត្យឃើញថា ប្រជាពលរដ្ឋ​ខាងលើ បានទទួល​ការដោះស្រាយ​រួចរាល់​ហើយ ពី​គណៈកម្មការ​អន្តរក្រសួង ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន​នូវ​៖ ដី​លំនៅដ្ឋាន​ទំហំ​៥០​ម៉ែត្រ​គុណ​១០០​ម៉ែត្រ ។ ដីចម្ការ​ទំហំ​ចាប់ពី​១​ហិកតា​ដល់​៦​ហិកតា ទៅតាម​ទំហំ​ដី​ធំ ឬ​តូច ដែល​ពួកគាត់​ធ្លាប់បាន​កាន់កាប់ ។ ផ្ទះ​ឈើ​មួយ​ខ្នង និង​ថវិកា​ពី​៣៥០​ដុល្លារ ដល់ ១​ម៉ឺន​ដុល្លារ ទៅតាម​ទំហំ​ដី​ធំ​ឬ​តូច ដែល​ពួកគាត់​ធ្លាប់បាន​កាន់កាប់ ដូច្នេះ​ក្រសួង​ពុំ​ទទួលយក​ការដោះស្រាយ​នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង