ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតស្រីម្នាក់ជិះម៉ូតូបុកសត្វឆ្កែ បណ្ដាលឱ្យរងរបួសសន្លប់ស្ដូកស្ដឹង

201

ភ្នំពេញ និស្សិតស្រីវ័យក្មេងម្នាក់ត្រូវបានរថយន្តសាមុយពេទ្យបង្អែកចាក់អង្រេលើដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈពេលជិះម៉ូតូចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកសត្វឆ្កែរត់ឆ្លងកាត់ផ្លូវ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង ៣០នាទីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

នារីរងគ្រោះឈ្មោះផាត បញ្ញា អាយុ១៩ ឆ្នាំមុខរបរនិស្សិតស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញនិស្សិតស្រីម្នាក់ជិះម៉ូតូម៉ាកnexពណ៌សពាក់ស្លាកលេខភ្នំពេញ 1 DA-1347 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ ម៉ែត្រពីត្បួងមកជើង ក្នុងល្បឿនលឿនល្មម ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានសត្វឆ្កែមួយក្បាលបានរត់កាត់ឆ្លងផ្លូវធ្វើឱ្យនារីរងគ្រោះចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកបណ្ដាលឱ្យដួលសន្លប់ស្តូកស្តឹងនៅលើផ្លូវ ពេលនោះក៏មានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឃើញដូច្នេះក៏នាំគ្នាជួយយកប្រេងកូឡារៀបរឹតដើម្បីឲ្យនាងដឹងខ្លួន ពេលដែលនារីរងគ្រោះបានដឹងខ្លួនតែមានសភាពអាការៈឈឺជើងដើរមិនរួចទើបរថយន្តទើបរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកចាក់អង្រែលើកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចំណែកម៉ូតូរបស់នារីរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រេលើយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំនារីរងគ្រោះជាសះស្បើយនិងប្រគល់ឲ្យទៅនារីរងគ្រោះវិញ។

អត្ថបទដែលជាប់ទាក់ទង