ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យបំផ្លាញផ្ទះទុកចោល សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់

95

 

ភ្នំពេញ​៖​
អគ្គីភ័យបានឆាបឆេះលំនៅស្ថានមួយកន្លែងដែលម្ចាស់ផ្ទះគាត់ទុកចោល ដោយឆេះយ៉ាងសន្ធោសន្ធៅហើយសមត្ថកិច្ច អាជ្ញាធរខណ្ឌបឹងកេងកងបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញមកជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់ផងដែរ។ ករណីនេះបានកើតឡើងកាលពីម៉ោងជាង១០យប់នាថ្ងៃទី១៣​ ខែកុម្ភះ​ឆ្នាំ២០២០​នេះ នៅចំណុចលំនៅស្ថានបាក់បែកមួយកន្លែងដែលម្ចាស់ផ្ទះ ទុកចោលនៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវ៣៥៨​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។
គេនិយាយនៅកន្លែងកេីតហេតុថា​ ទីតាំងនេះកន្លងមកជាហាងលក់ស៊ុបតែក្រោយមកប្តូរទីតាំង ហេីយត្រូវបានម្ចាស់ផ្ទះគាត់ទុលចោលជាយូរយារណាស់ មកហេីយសព្វថ្ងៃនេះមានតែអ្នកដើររេីសអេតចាយរើសយកទុកចោល និងមកស្នាក់នៅបណ្ណោះអាសន្ន។
លុះមកដល់វេលាកេីតហេតុស្រាប់តែឃេីញមានផ្ដែងហុយទ្រលោមលាយឡំ ជាមួយអណ្ដាតភ្លើងដោយឆាបឆេះនៅខាងផ្នែកខាងក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរខណ្ឌបឹងកេងកង ដោយទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង មកបាញ់ទឹកពន្លត់ភ្លាមៗផងដែរ។
ក្រុមសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានគេនៅមិនទាន់ដឹងពីមូលហេតុ នៃអគ្គីភ័យនេះនៅឡើយទេកំពុងស្រាវជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង