ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ហឹង្សាដោយចេតនា

219

 

កោះកុង ៖ នៅវេលាម៉ោងជាង៦ល្ងាច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០២ម្សិលម៉ិញ កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំនុចតូបលក់ត្រីក្នុងផ្សារដងទង់ ស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស ។

បើតាមការបញ្ជាក់ពីលោក កាយ ប៊ុន្នីម មេបញ្ជាការកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានអោយដឹងថា មុនកើតហេតុជនសង្ស័យឈ្មោះ ទុយ ចម្រើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្នុងផ្សារ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដើរចាក់ទឹកសម្រាប់លៀងបន្លែនិងត្រីរបស់អាជីវករលក់ដូរចោល នៅពេលជនរងគ្រោះឈ្មោះ កែវ ឡាត់ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ត្រីក្នុងផ្សារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានឃើញក៏សួរជនសង្ស័យថាហេតុអ្វីបានជាដើរចាក់ទឹកគេចោលបែបនេះ ពេលនោះអ្នកទាំង២ក៏បានឈ្មោះប្រកែកគ្នា ស្រាប់តែជនសង្ស័យបានដើរទៅយកកៅអីជ័រកប់លើជនរងគ្រោះតែមិនត្រូវ ទើបជនសង្ស័យទាញកាំបិតតាំងតោបំរុងនិងកាប់ជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋនិងកម្លាំងអាវុធហត្ថដែលឈរជើងនៅតាមគោលដៅផ្សារចុះអន្តរាគមន៍និងបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដោយដកហូតបានវត្ថុតាងកាំបិតតាំងតោ ១ដើម កៅអីជ៍រ១ ។

ប្រភពខាងលើបានបន្តថា ក្រោយការឃាត់ខ្លួនកម្លាំងអាវុធហត្ថក្រុងបានធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកោះកុងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង