ករណីអគ្គីភ័យឆាបឆេះ ផ្ទះលក់ពូកនិង ផ្ទះលក់ម៉ូតូនៅផ្លូវវេងស្រេង
ភ្នំពេញ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់ពូកនិងផ្ទះលក់ម៉ូតូស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងនៅភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។មូលហេតុបណ្តាលមកពីផ្ទុះសេរខ្សែភ្លើងលើបង្គោលភ្លើង។
នៅម៉ោងប្រមាណ៦ព្រឹកព្រលឹមថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះមានករណីគ្រោះអគ្គិភ័យមួយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៤ល្វែងជាប់គ្នានៅលើផ្លូវវេងស្រេងក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញខណៈនេះអាចគ្រប់គ្រងស្ថានការណ៍បានហើយ។
អគ្គិភ័យនេះផ្តើមចេញពីផ្ទះល្វែងលក់ពូករួចរាលដាលដល់ផ្ទះលក់ម៉ូតូ៣ល្វែងជាប់គ្នាបន្ថែមទៀតបណ្តាលឲ្យខូចខាតសម្ភារៈក្នុងផ្ទះដែលរួមមានពូកម៉ូតូអស់ស្ទើរទាំងស្រុង៕