អង្គការទេសចរណ៍ពិភពលោក អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើសកម្មភាពមនុស្សធម៌ សង្រ្គោះអ្នកទេសចរលើនាវា Westerdam
ភ្នំពេញ៖ លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះ។
លិខិតចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ របស់អង្គការទេសចរណ៍ពិភពលោក បានធ្វើការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្វាគមន៍ភ្ញៀវទេសចរចម្រុះជាតិសាសន៍លើនាវា Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ។
លិខិតលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ញើលិខិតកោតសរសើរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោមៈ
លិខិតកោតសរសើរចំពោះកម្ពុជា។ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលីលោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី បានបញ្ជាក់ថា ខ្ញុំសូមសំដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមអង្គការទេសចរណ៍ពិភពលោក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបប្រកបដោយមនុស្សធម៌គួរឲ្យកត់សម្គាល់ចំពោះស្ថានភាពដ៏លំបាក់នៃនាវាទេសចរណ៍ MS Westerdam ដោយបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអនុញ្ញាតឲ្យចូលចតនៃកំពង់ផែខេត្តព្រះសីហនុ បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃជំងឺវីរុសកូរ៉ូណាក៏ដោយ។
ដូចយើងទាំងអស់គ្នាបានដឹងហើយ ការរីករាលដាលនៃជំងឺវីរ៉ុសកូរ៉ូណានាពេលបច្ចុប្បន្ននេះ គឺជាប្រភពនៃការព្រួយបារម្ភចំពោះសហគមន៍អន្តរជាតិ ហើយការខិតខំប្រឹងប្រែងដើម្បីទប់ទល់ការឆ្លងនៃជំងឺ និងការបង្កើតនូវការព្យាបាលមួយ គឺជាការងារបន្ទាន់ចាំបាច់ដែលត្រូវដឹកនាំអនុវត្តដោយអង្គការសុខភាពពិភពលោក (WHO)។ រដ្ឋាភិបាលចិនបាននិងកំពុងចាត់វិធានការដោយប្រុងប្រយ័ត្នស្មើដៃគ្នា ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងដៃគូពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺនេះ។
អង្គការទេសចរណ៍ពិភពលោក ក៏កំពុងពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍនៃជំងឺវីរ៉ុសកូរ៉ណានេះ តាមរយៈកិច្ចប្រជុំជាប់ជាប្រចាំជាមួយ អង្គការសុខភាពពិភពលោក ហើយយើងមានសេចក្តីរីករាយដែលបានដឹងថា អត្រានៃការឆ្លងជំងឺនេះមានការថយចុះ។
យើងពិតជាមានមោទនភាពណាស់ចំពោះការបង្ហាញចេញរបស់កម្ពុជានូវសាមគ្គីអន្តរជាតិ ដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀត ឲ្យធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើន នៅពេលណាដែលមានតម្រូវការ។
លោក បានបន្ថែមថា “ខ្ញុំសូមគូសបញ្ជាក់ថា អង្គការទេសចរណ៍ពិភពលោកសូមកោតសរសើរដ៏ស្មោះចំពោះសេចក្តីក្លាហានរបស់កម្ពុជា និងការបង្ហាញយ៉ាងកក់ក្តៅនូវក្តីស្រឡាញ់ជាលក្ខណៈបងប្អូន ជូនចំពោះអ្នកដំណើរជាងពីរពាន់នាក់ ដែលនៅតែលតោលលើសមុទ្រ។ សូមសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ”។
ក្នុងឱកាសអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កា ដល់អ្នកទេសចរ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏ប្រកាសមិនឲ្យមានការរើសអើងភ្ញៀវទេសច ដែលចេញពីនាវានេះទេ មិនតែនៅខេត្តព្រះសីហនុ ឬនៅទីណានោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចបានណែនាំឲ្យត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកនៅលើនាវា ទៅតាមកោះនានានៅក្នុងខេត្តព្រះសីហនុ ប្រសិនបើអ្នកទាំងអស់នោះត្រូវការ ខណៈដែលយន្ដហោះចំនួន៤គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក៏ត្រៀមដើម្បីដឹកមកអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដ នៅក្នុងខេត្តព្រះសីហនុ ហើយបើសិនមានបំណងទៅទស្សនកិច្ច នៅខេត្តសៀមរាប ទីនោះយើងនឹងបង្កលក្ខណៈងាយស្រួលមានក្រុមហ៊ុន អាកាសចរណ៍កម្ពុជាអង្គរអ៊ែរ៤គ្រឿង ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន គឺផ្ដល់ឱកាសសម្រាប់អ្នកដែលនៅនាវាដើម្បីចុះទៅងូតទឹកសមុទ្រ និងកន្លែងនានាដែលលោកតំណាងសហរដ្ឋអាមេរិកបានលើកសំណើមិញ ខ្ញុំបានឆ្លើយតបរួចហើយអនុញ្ញាត ឲ្យពួកគាត់បានចុះទៅលេងកម្សាន្ដ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកបម្រើការងារនៅតាមសណ្ឋាគារ ភោជនីយដ្ឋាននៅក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះសម្ដេចតែម្ដង។
សម្តេចបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែក ដើម្បីលើកស្ទូយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើយសម្រាប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រលានយន្ដហោះភ្នំពេញ បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ដូច្នេះសូមកុំមានការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។
សូមបញ្ជាក់ថា ក្រុមភ្ញៀវទេសចរនៅលើនាវា Westerdam ចំនួន១១៩នាក់ ជាក្រុមជើងទី១ បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ នៅវេលាថ្ងៃត្រង់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩និង២០នាទីព្រឹកមិញ ហើយនៅរសៀលថ្ងៃដដែលនេះ ក្រុមទី២ ដែលមានជាង ១០០នាក់ផងដែរនោះ ក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុ និងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។
បើតាមអាជ្ញាធរខេត្តព្រះសីហនុថា នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ ចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។
អ្នកដំណើរទាំង ៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី រួចបន្តតាម ជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង។
គួរបញ្ជាក់បន្ថែមទៀតថា នាវាទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកនាវាចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។
យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់៕ដោយ៖កូឡាប

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថា នាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់ ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់៕