ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញបើកការដ្ឋាន សាងសង់ផ្លូវបេតុងឆ្អឹងដែក១១ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូ នៅបុរីឡេង ណាវ៉ាត្រា ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

77

ភ្នំពេញ៖ កំណាត់ផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ការដាក់ប្រព័ន្ធលូ តាមបណ្តោយផ្លូវទាំង១១ខ្សែនេះ ជាមួយនឹងការសាងសង់បុរីឡេង ណាវ៉ាត្រា របស់ក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា
គ្រុប ត្រូវបានបើកការដ្ឋានស្ថាបនា នាព្រឹកថ្ងៃទី១៥ កុម្ភៈឆ្នាំ ២០២០ ដើម្បីសម្រួលដល់ជូនប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។
ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកស៊ុយ
សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកហែម ដារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជិត១០០០នាក់ នៅក្នុងបុរីឡេង ណាវ៉ាត្រាស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លោកហែម ដារិទ្ធ នៅក្នុងឱកាសនោះបានមាន
ប្រសាសន៍លើកឡើងថា វិស័យឯកជន មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែង
លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកដល់ពេលនេះ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រនិងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២៤៧១ ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។ ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាតនិងមានទឹកលិចផ្លូវលំនៅដ្ឋាន
របស់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ថ្ងៃនេះសាលាខណ្ឌពោធិ៍សែនជ័យជាពិសេស សង្កាត់ចោមចៅទី២ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេស ពីលោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយក្រុុមហ៊ុនរបស់លោកឧកញ៉ា បន្តធ្វើការវិនិយោគសាងសង់បុរីឡេង ណាវ៉ាត្រាលើផ្ទៃដីទំហំ១៥ ហិកតាសាងសង់លំនៅដ្ឋានចំនួន១៣០០ល្វែង រួមជាមួយគ្នានេះលោកឧកញ៉ាឡេង ណាវ៉ាត្រានិង ចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ប្រវែង ៣១៩៥ ម៉ែត្រចំណាយថវិកាចំនួន ៦១៣៤៤០ដុល្លារ និងដាក់ប្រព័ន្ធលូអស់ថវិកាចំនួន១៥៩៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ដែលបាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។
អភិបាលរងរាជធានីភ្នំពេញ លោកស៊ុយ សេរិទ្ធ
បានមានប្រសាសន៍បញ្ជាក់ផងដែរថា ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកគឺបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះជាច្រើន។ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែដែលមានប្រវែងជាង៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយថវិកាអស់ប្រមាណជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។
លោកស៊ុយ សេរិទ្ធ បានបញ្ជាក់ថា ការវិនិយោគទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំងពីរផ្នែក ពោលគឺចំណេញទាំងរដ្ឋផងនិងវិស័យឯកជនផង ។ប្រទេសជាតិមួយដែលរីកចម្រើនខ្លាំងដាច់ខាតត្រូវតែមានការចូលរួមពីវិស័យឯកជន ។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប
បានកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានទាំងផ្លូវមានទាំងការដាក់បណ្ដាញលូសងខាងផ្លូវ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុងដ៏តូចមួយដែលមានផ្ទៃបៃតង។
លោកស៊ុយ សេរិទ្ធក៏បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញរបស់យើងនាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាស្ទះ៣ នោះគឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាមនិងការកស្ទះបណ្ដាញលូ ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាទាំងបីនេះអោយបានប្រសើរឡើង៕

 

អត្ថបទដែលជាប់ទាក់ទង