ទិវាសត្វពង្រូលពិភពលោក
ភ្នំំពេញ៖ ពង្រូលគឺជាថនិកសត្វដែលត្រូវបានគេជួញដូរច្រើនបំផុតក្នុងពិភពលោក។ មានសត្វពង្រូលចំនួន៨ប្រភេទក្នុងពិភពលោក ហើយទាំង៨ប្រភេទនេះ ត្រូវបានចាត់ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទដែលរងការគំរាមកំហែង។ នេះបើតាមការផ្សាយរបស់ អង្គការ WWF-Cambodiaនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
ក្នុងប្រទេសចិន និងវៀតណាម ពង្រូលត្រូវបានគំរាមកំហែងដោយការបរបាញ់ និងការជួញដូរសាច់ និងស្រការបស់វា ដោយគេជឿថាវាគឺជាថ្នាំពិសេស។
អង្គការ WWF បាននឹងកំពុងធ្វើកិច្ចការងារជំរុញឲ្យច្បាប់ និងការអនុវត្តច្បាប់ធានាថាបទឧក្រិដ្ឋសត្វព្រៃ នឹងត្រូវបានផ្តន្ទាទោស ហើយអ្នកដែលត្រូវចាប់គឺអ្នកដែលប្រព្រឹត្តិបទល្មើស មិនមែនសត្វពង្រូលដ៏គួរឲ្យស្រឡាញ់នេះទេ៕