ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិASEF ដល់កម្ពុជាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី
ភ្នំពេញ៖ស្ថានទូតជប៉ុនបានចេញសេចក្តីប្រកាសព័ត៌មានការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី៖ជប៉ុនផ្តល់សម្ភារៈក្នុងសន្និធិASEF ដល់ព្រះរាជាណាចក្រកម្ពុជា។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅលើសកលលោករដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវសម្ភារៈបរិក្ខារពេទ្យដែលរួមមានអាវបំពង់៩,៣៦០សម្រាប់អាកុលសម្អាតដៃ៤៨០វ៉ែនតាការពារសុវត្ថិភាព៥៤០និងស្រោមដៃ២៤,៤០០គូជាដើម។សម្ភារៈទាំងនេះគឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៊ី–អឺរ៉ុប(ASEF)បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។
សម្ភារៈទាំងនេះនឹងត្រូវបានផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរីដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច(WPRO)។
ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិគឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀតនៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ជាមួយគ្នានេះប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
មូលនិធិអាស៊ី–អឺរ៉ុប(ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦នៅប្រទេសសឹង្ហបុរីជាអង្គភាពអចិន្ត្រៃយ៍មួយនៃកិច្ចប្រជុំអាស៊ី–អឺរ៉ុប(ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌–សង្គម៕