ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបង្រ្កាបជនសង្ស័យ ជនជាតិចិន និងកាំភ្លើងខ្លី និងថ្នាំញៀន

73

 

ភ្នំពេញ : កម្លាំងនគរបាលអន្តរគមន៍និងព្រហ្មទណ្ឌខណ្ឌចំការមនបង្រ្កាបបុរសជនជាតិចិនម្នាក់ រួមនិងអាវុធខ្លីម៉ាកK៥៩ចំនួន១ដើមរួមនិងថ្នាំញៀនមួយចំនួនទៀតទៀត ចាប់វាយខ្នោះយកមកសាកសួរនាំហេតុការនេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៨និង០០នាទីយប់ថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០២០នៅចំណុចផ្សារទំនើបThe Bridget សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យឈ្មោះ ZHAO YUHANG ភេទប្រុសអាយុ២៤ឆ្នាំ មុខបរទេសចរ ស្នាក់ខុនដូក្នុងកពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននិងដកហូតវត្ថុតាងអាវុធខ្លីននិងគ្រឿងញៀនមួយចំនួន ។

ប្រភពព័ត៍ពីនគរបាលបានអោយដឹងថា នៅពេលកើតហេតុកម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានហើយក៏មានការបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋបុរសជនជាតិចិនមានអាវុធខ្លីកាន់ជាប់និងដៃ ក្រោយមកកម្លាំងអន្តរាគមន៍និងផ្នែកព្រហ្មទណ្ឌ ជាមួយកម្លាំងប៉ុស្តិ៍ក៏ធ្វើការបង្រ្កាបបានភ្លាមៗរួមនិងកាបូបស្ពានពណ៌ទឹកដោះគោ និងឆែកឆេករកឃើញថ្នាំក្រាមសថ្លាចំនួន១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀន ក្រោយពីសាកសួរនាំ  ជនសង្ស័យឆ្លើយសារភាពទិញគ្រឿងញៀននិងកាំភ្លើងម៉ាកK៥៩ពីបុរសម្នាក់ អាយុប្រហែល៤០ឆ្នាំក្នុងតម្លៃ ៨០០ដុល្លារសហរដ្ឋអាមេរិច រួចយកមកទុកនៅជាប់ខ្លួន នាយប់កើតហេតុខ្លួនបានទៅរកទារលុយពីអ្នកដែលជំពាក់ តែមកដល់ផ្សារទំនើបThe Bridgetក៏នគរបាលឃាត់ឆែកឆេររកឃើញ អាវុធខ្លីតែម្ដង។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនពីបទគ្មានការអនុញ្ញាតប្រើប្រាស់អាវុធកាំភ្លើងខុសច្បាប់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ កសាងសំណុំរឿងបញ្ជូលទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង