ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមិទ្ធផលដ៏ធំធេងបំផុត នៃចលនាអប់រំយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា

94

ភ្នំពេញ៖លោកហេងរតនាអគ្គនាយកស៊ីម៉ាក់កាលពីពេលថ្មីៗនេះបានថ្លែងសារលើផេកហ្វេសប៊ុកថាឆ្នាំ១៩៩៤ចលនាសកម្មភាពអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនត្រូវបានបង្កេីតឡេីងសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន។

លោកមានប្រសាសន៍ថាសកម្មភាពនេះមានការចូលយ៉ាងសកម្មពីសម្តេចសង្ឃព្រះថេរាអនុថេរៈអតីតៈព្រះមហាក្សត្រសម្តេចព្រះបរមរតនកោដ្ឋនិងសម្តេចព្រះមហាក្សត្រីសម្តេចប្រធានព្រឹទ្ធសភាសម្តេចប្រធានរដ្ឋសភានិងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោដែលបានដឹកនាំថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំគ្រប់ស្រទាប់នៅមូលដ្ឋានក្នុងការផ្សព្វផ្សាយនិងអំពាវនាវទប់ស្កាត់នៃគ្រោះថ្នាក់ដោយសារមីន! អង្គភាពសុីម៉ាក់ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានអនុវត្តបទបញ្ជានិងយុទ្ធសាស្ត្រនេះយ៉ាងមុឺងម៉ាត់ពោលក្នុងរយះពេលជាង២៧ឆ្នាំនេះបានផ្តល់ការអប់រំដោយផ្ទាល់បានចំនួនជិត៨លាននាក់ក្នុងក្របខណ្ឌ័ទូទាំងប្រទេស!  និងមានការចូលរួមយ៉ាងផុសផុលពីគ្រប់ប្រពន្ធ័សារពត៌មាន!

អ្វីដែលគួរចងចាំនូវសមិទ្ធផលដ៏ធំធេងបំផុតនៃចលនាអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននៅកម្ពុជានោះគឺថា

-​ ការចូលរួមចលនាកាត់បន្ថយជនរងគ្រោះដោយសារមីន៖មានជនរងគ្រោះប្រមាណ៣០០៤០០នាក់ក្នុង១ខែៗពោលគឺចំនួនជាង៤.០០០នាក់ក្នុង១ឆ្នាំៗដោយសារសង្គ្រាមសុីវិលបន្តឆាបឆេះជាពិសេសនៅទិសខេត្តប៉ៃលិននិងស្រុកសំឡូតមានប្រជាជនរត់គេចពីសង្គ្រាមមករស់នៅតាមដងខ្លួនជាតិលេខ១០មានចំនួនរាប់ពាន់គ្រួសារស្ថិតក្នុងស្រុករតនមណ្ឌលដែលពួកគាត់ជាមុខសញ្ញារងគ្រោះធ្ងន់ធ្ងរដោយសារគ្រាប់មីន។  សំរែកទុក្ខសោកវេទនានៃរងគ្រោះដោយសារគ្រាប់មីននៅទិសស្រុករតនមណ្ឌលពេលនោះក៏បានក្លាយជាចរន្តប្រឆាំងការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សក្នុងឆាកអន្តរជាតិ។

-​ ដោយសារគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដោយសារគ្រាប់មីននៅកម្ពុជាបណ្តាប្រទេសមានសង្គ្រាមលេីលោកនេះបូករួមជាមួយចលនាអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនយ៉ាងខ្លាំងក្លាចាប់ពីឆ្នាំ១៩៩៤នោះបានក្លាយជាចលនាអន្តរជាតិយ៉ាងសំខាន់បំផុតក្នុងការរួមចំណែកក្នុងចលនាអន្តរជាតិនៃការទាមទារឱ្យបង្កេីតអនុសញ្ញាអន្តរជាតិស្តីពីការហាមប្រាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សហៅកាត់ថាអនុសញ្ញាអន្តរជាតិអូតាវ៉ានៅចុងឆ្នាំ១៩៩៧និងចូលជាធរមាននៅខែមីនាឆ្នាំ១៩៩៩! ហេីយកម្ពុជាក្លាយជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិមួយនេះនៅដេីមឆ្នាំ២០០០!

នេះជាសមិទ្ធផលជាប្រវត្តិសាស្ត្រនៃស្មារតីស្រឡាញ់សន្តិភាពនិងទឹកចិត្តប្រកបដោយមនុស្សធម៌ក្រោមការដឹកនាំរបស់សម្តេចតេជោសែន​!  ដែលផលប្រយោជន៍ផុសចេញពីកម្ពុជានៅឆ្នាំ១៩៩៤នោះបានជួយចូលរួមចំណែកបង្កេីតបានអនុសញ្ញាអន្តរជាតិអូតាវ៉ាក្នុងស្មារតីឆន្ទៈសម្រាប់កិច្ចការមនុស្សធម៌នេះឡេីង​! ហេីយការបង្កេីតថ្ងៃ២៤កុម្ភះជាទិវារជាតិនៃការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននេះឡេីងនៅកម្ពុជាមុនអង្គការសហប្រជាជាតិចំនួន១១ឆ្នាំពោលគឺអង្គការសហប្រជាជាតិបានធ្វេីសេចក្តីសំរេចក្នុងមហាសន្និបាតរបស់ខ្លួននៅខែធ្នូឆ្នាំ២០០៥  ដោយកំណត់យកថ្ងៃទី០៤ខែមេសាជារៀងរាល់ឆ្នាំជាថ្ងៃទិវារយល់ដឹងពីគ្រាប់មីននេះ៕

អត្ថបទដែលជាប់ទាក់ទង