ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញប្រកាស ស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍និងហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមនិងសំណង់រឹងនៅក្នុងរាជធានីភ្នំពេញ

362

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសស្វែងរកក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍និងហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមនិងសំណង់រឹងនៅក្នុងរាជធានីភ្នំពេញក្រោមដំណើរការនិងនីតិវិធីលទ្ធកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ

  នេះបើយោងតាមលិខិតផ្សព្វផ្សាយស្ដីពីការអញ្ជើញចូលរួមដេញថ្លៃលើការផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដែលអ្នកព័ត៌មានយើងទទួលបាន នៅល្ងាចថ្ងៃទី២៥ កុម្ភះ២០២០នេះ ដែលក្នុងលិខិតនេះមានន័យទាំងស្រុងថា៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងស្វែងរកនៅក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍និងហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាមនិងសំណង់រឹងនៅក្នុងរាជធានីភ្នំពេញក្រោមដំណើរការនិងនីតិវិធីលទ្ធកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ ក្នុងដំណើរការលទ្ធកម្មនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាលផ្សេងគ្នា ដែលទទួលបានការជ្រើសរើសក្នុងដំណាក់កាលទី១ នឹងមានសិទ្ធិចូលរួមដេញថ្លៃបន្តក្នុងដំណាក់កាលទី២ដំណាក់កាលលទ្ធកម្មរាជធានីភ្នំពេញត្រូវបានចែកចេញជា៣តំបន់សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសក្នុងការផ្ដល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់នីមួយៗ។ លិខិតអញ្ជើញនៃការដាក់ពាក្យស្នើសុំដេញថ្លៃត្រូវបានប្រកាសផ្សព្វផ្សាយសាធារណៈដល់ក្រុមហ៊ុនក្នុងស្រុក  ក្រុមហ៊ុនអន្តរជាតិនិងក្រុមហ៊ុន បណ្តាក់ទុនរួមគ្នាទាំងអស់។

សម្រាប់ព័ត៌មាន ទូទៅនិងការទទួលបាននូវឯកសារនៃការដាក់ពាក្យដេញថ្លៃដំបូង (ដំណាក់កាលទី១ )មានដូចខាងក្រោម៖

សម្រាប់ព័ត៌មាននិងការទទួលនូវឯកសារនៃការដេញថ្លៃដំបូងដំណាក់កាលទី១ សូមធ្វើការទំនាក់ទំនងសាលារាជធានីភ្នំពេញ

លោកនួន សំសាវុធ អភិបាលរដ្ឋាករគ្រប់គ្រងសំរាមសំណល់រឹងរាជធានីភ្នំពេញ លេខទូរស័ព្ទ ០១៧ ៧២២២២៨

រាល់ឯកសារនៃការដាក់ពាក្យស្នើសុំនិងឯកសារព័ត៌មានពាក់ព័ន្ធទៅនឹងការដេញថ្លៃដំបូង(ដំណាក់កាលទី១) អាចទាញយកបានតាមរយៈគេហទំព័ររបស់រដ្ឋបាលរាជធានីភ្នំពេញ

ការបរិស្ថានទទួលពាក្យស្នើសុំចូលរួមដេញថ្លៃត្រូវបានកំណត់ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែមិនាឆ្នា២០២០ វេលាម៉ោង១៦ ម៉ោងនៅរាជធានីភ្នំពេញ

ទីកន្លែងទទួលពាក្យស្នើសុំនៅសាលារាជធានីភ្នំពេញ ទីចាត់ការគ្រប់គ្រងសំណង់និងបរិស្ថានជាន់ទី៧ អាគារលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទស្ដីពីដំណើរការនិងនីតិវិធីនៃការចូលរួមដេញថ្លៃដំបូង(ដំណាក់កាលទី១) នៅថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែមិនាឆ្នាំ២០២០ វេលាម៉ោង៩ ព្រឹកនៅសាលាប្រជុំជាន់ទី១១ សាលារាជធានីភ្នំពេញ

រាល់ឯកសារនៃការដាក់ពាក្យស្នើសុំអាចផ្ញើតាមរយៈប្រៃសណីយ៍ ឬអាចដាក់ដោយផ្ទាល់តាមអស័យដ្ឋានរបស់រដ្ឋបាលរាជធានីភ្នំពេញខាងលើ ។រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការបាត់បង់ឬយឺតយ៉ាវនៃការដាក់ពាក្យស្នើសុំទេ។

  រដ្ឋបាលរាជធានីភ្នំពេញរក្សាសិទ្ធិក្នុងការទទួលឬមិនទទួលនូវឯកសារនៃការដាក់ពាក្យស្នើសុំដែលមានការយឺតយ៉ាវ

រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវចំពោះរាល់ការចំណាយទាំងឡាយក្នុងការដាក់ពាក្យស្នើសុំរបស់ក្រុមហ៊ុនទេ។

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ក្រុមហ៊ុនដែលនឹងទទួលបានការជ្រើសរើសនឹងមិនបានជ្រើសរើសក្នុងដំណាក់កាលទី១ នេះ។

  ទទួលបានលិខិតអញ្ជើញនេះសូមបណ្ដាក្រុមហ៊ុននៅក្នុងស្រុកក្រុមហ៊ុនអន្តរជាតិនិងក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាទាំងអស់ ដែលមានចំណាប់អារម្មណ៍លើការដេញថ្លៃនេះសូមរួសរាន់ធ្វើទំនាក់ទំនងនឹងដាក់ពាក្យស្នើសុំឲ្យបានទាន់ពេលកំណត់៕

 

អត្ថបទដែលជាប់ទាក់ទង