ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ជូនគ្រឿងចក្រទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ក្នុងស្រុកសង្គមថ្មីហើយ ដើម្បីសាងសង់ស្ពានថ្មី ដែលឆេះដោយសារភ្លើងព្រៃកន្លងមក

106

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជូនគ្រឿងចក្រទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារហើយ នៅថ្ងៃ២៥កុម្ភះនេះ ហើយក្រុមការងារក៏បា
និងកំពុងសម្អាតបរិវេណជុំវិញនោះ ដើម្បីសាងសង់ស្ពានថ្មី ដែលឆេះដោយសារភ្លើងព្រៃកន្លងមកថ្មីៗនេះដែរ ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាន ឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរបានបញ្ជូនគ្រឿងចក្រ និងអ្នកបច្ចេកទេសទៅដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលឆេះដោយសារភ្លើងព្រៃ នៅក្នុងស្រុកសង្គមថ្មីហើយ ហើយជាជំហ៊ានដំបូង មុននឹងធ្វើការស្ថាបនាសាងសង់ស្ពានស្ទឹងស្តៅនេះឡើងវិញ ក្រុមការងារកំពុងតែមមារញឹកក្នុងការបោសសម្អាត បរិវេណនៅជុំវិញឲ្យ បានស្អាតល្អសិន ដូចជា សម្អាតទីតាំងស្ពានចាស់ដែលបានឆេះ និងសម្អាតគុម្ពឫស្សី និងដើមឈើងាប់ផ្សេងៗ ទៀតចៀសវាងមានការឆេះព្រៃរាលមកម្តងទៀត។
គួររំលឹកថា ស្ពានស្ទឹងស្តៅ ត្រូវបានភ្លើងព្រៃ ហើយបានរាលមក បណ្តាលឲ្យឆាបឆេះ ដោយមិនអាចជួយពន្លត់បាន។ ស្ពាននេះក៏មានសភាពចាស់ទ្រុឌទ្រោមមិនអាចធ្វើចរាចរណ៍បានទេ ដោយឡែក អាជ្ញាធរខេត្តក៏មានគម្រោងរុះរើ ស្ពាននេះដើម្បីសាងសង់ស្ពានដែកបាឡេជំនួសវិញ តាមការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងអង្គវេទិការសាធារណៈក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានរុះរើសាងសង់ថ្មីផង ជាអកុសលស្ពាននេះបានរងការឆាបឆេះដោយសារភ្លើងឆេះព្រៃរាលមក។
ដោយឡែក កាលពីពេលថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះមកពិនិត្យដោយផ្ទាល់ដល់ទីតាំងស្ពានស្ទឹងស្តៅ ដែលរងការឆេះដោយ ភ្លើងព្រៃនេះ។ មិនបង្អង់យូរ លោកអភិបាលខេត្ត បានណែនាំភ្លាមៗដែរ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវស្ថាបនាសាងសង់ស្ពានដែកបាឡេថ្មីជំនួសស្ពានឈើ ដែលទ្រុឌទ្រោម និងរងការឆេះនេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋបានស្រួល៕

 

អត្ថបទដែលជាប់ទាក់ទង