ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លើយតប និង​ដោះស្រាយ ទៅនឹង​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន

54

 

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ ក្រុមការងារ​ទី​៨ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហប្រធាន​តំណាង​រាជរដ្ឋាភិបាល និង លោក ឧកញ៉ា ណា​ង សុធី សហប្រធាន​តំណាង​វិស័យ​ឯកជន ជាមួយគ្នានេះដែរ ក៏មាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ​១៣០​នាក់​។​

​លោក​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ រៀបចំឡើង​ក្នុង​គោលបំណង ឆ្លើយតប និង​ដោះស្រាយ ទៅនឹង​កង្វល់ និង​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ឯកជន តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេល​កន្លងមក​។​

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ថា​គិត​ចាប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃនេះ ក្រសួង​បាន​ខិតខំ​ដោះស្រាយ​សំណូមពរ​ជាច្រើន​របស់​វិស័យ​ឯកជន​ដូចជា​៖ បានរៀបចំ​សិក្ខាសាលា ពិគ្រោះ​យោបល់​ត្រីភាគី​ស្តីពី “​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​”​។ បានចេញ​៖ ប្រកាស​អន្តរក្រសួង ស្តីពី​ការបង្កើត​ក្រុមអធិការកិច្ច​អន្តរក្រសួង ក្នុង​វិស័យ​កម្មន្តសាល និង​ប្រកាស​អន្តរក្រសួង ស្តីពី​ការបង្កើត​ក្រុមអធិការកិច្ច​អន្តរក្រសួង ក្នុង​វិស័យ​ឧស្សា​កម្ម​ទេសចរណ៍ (​កំពុង​ស្នើសុំ​ហត្ថលេខា​ពី​អន្តរក្រសួង​)​។ សេចក្តីណែនាំ​ស្តីពី​ការអនុវត្ត​ការទូទាត់​សងការ​ឈប់សម្រាក​ពិសេស​
​។ សេចក្ដីជូនដំណឹង​ស្តីពី​ការប្រើប្រាស់​គិលានដ្ឋាន​រួម និង​មូលដ្ឋាន​សុខាភិបាល​ជំនួស​ការរៀបចំ​គិលានដ្ឋាន​ប្រចាំ​សហគ្រាស គ្រឹះស្ថាន​។ សេចក្តីណែនាំ​ស្តីពី​ការរក្សា​អាថ៌កំបាំង​វិជ្ជាជីវៈ​របស់​មន្ដ្រី​អធិការកិច្ច​ការងារ​។ បានរៀបចំ​សេចក្តីព្រាង​៖ ប្រកាស​ស្តីពី​ការពិនិត្យ​កាយសម្បទា​សម្រាប់​កម្មក​រ​និយោជិត (​នឹង​ចេញ​ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០)​។​
 លិខិតស្នើ​ទៅ​ក្រសួងការបរទេស​ដើម្បី​ឆ្លើយតប​ទៅ​វិស័យ​ឯកជន​អំពី​ការបញ្ជូន​ឯកសារ​តារាង​ឈ្មោះ​ពលករ​ទៅ​ស្ថានទូត​ថៃ (​នឹង​ចេញ​ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០)​។ បានចេញ​លិខិត​ទៅ​៖ ILO-BFC ការបំភ្លឺ​អំពី​កាតព្វកិច្ច​ក្នុងការ​ទូទាត់​នូវ​សោហ៊ុយ​ជំងឺ​ចិត្ត ក្នុងករណី​ប្រែក្លាយ​កិច្ចសន្យាការងារ​មានកំណត់​ថិរវេលា (FDC)​ដែល​លើស​ថិរវេលា​អតិបរមា​ដែល​កំណត់ដោយ​ច្បាប់​ទៅជា​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់ (UDC)
 សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ស្តីពី​គណនា​ការឈប់​សម្រាក​ប្រចាំឆ្នាំ​សមាមាត្រ នៅពេលដែល​កម្មករនិយោជិត​ធ្វើការ​តិចជាង​២១​ថ្ងៃ​ក្នុង​មួយខែ​
 សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ស្តីពី​របៀប​គិត​អតីតភាព​ការងារ ដើម្បី​កំណត់​រយៈពេល​ជូនដំណឹង​មុន ដែល​និយោជក​ត្រូវអនុវត្ត​ពេល​បញ្ចប់​កិច្ចសន្យាការងារ​មានកំណត់​ថិរវេលា (FDC) ក្លាយទៅជា​កិច្ចសន្យាការងារ​មាន​ថិរវេលា​មិន​កំណត់ (UDC)​។​
 សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ស្តីពី​របៀប​គិត​ប្រាក់​បំណាច់​អតីតភាព​ការងារ ចំពោះ​កម្មករនិយោជិត​ពេញសិទ្ធិ ដែល​បាន​បំពេញការងារ​ចាប់ពី​១​ខែ ទៅ​៦​ខែ​នៃ​ឆមាស​នីមួយៗ​។​
 សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ស្តីពី​ការកំណត់​អត្តសញ្ញាណ​កា​រិ​យ​ភា​រី (​អ្នកម៉ៅការ​បន្ត​)​។​
 ILO-BFC ការកំណត់ “​ការ​ប៉ិនប្រសប់​មធ្យម​” ក្នុង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​
 មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី ខេត្ត ករណី​សហគ្រាស គ្រឹះស្ថាន​ថ្នាក់កណ្ដាល​បញ្ជូន​កម្មក​រ​ទៅ​បំពេញ​សាខា​តាម​ខេត្ត​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ឧកញ៉ា ណា​ង សុធី បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ដែល​តែង​នៅ​កៀក​ជាប់​ជាមួយ​និយោជក និង​កម្មករនិយោជិត និង​ជួយ​ដោះស្រាយ​ជូន​ភាគី​ទាំងសងខាង​ដែលមាន​បញ្ហាលំបាក ប្រកបដោយ​ភាពទន់ភ្លន់ និង​ប្រសិទ្ធភាព
​ទទួលយកបាន​ទាំងសងខាង​។ លោក​ឧកញ៉ា​ក៏បាន​អរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី អ៉ិ​ត សំហេង ផងដែរ ដែល​បាន​ដឹកនាំ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​យ៉ាង​ល្អ ពិសេស​នោះ​ក្រុមការងារ​ទី​៨ តែម្តង ដែល​ធ្វើ​ឲ្យ​ខាង​វិស័យ​ឯកជន អស់​ក្តីកង្វល់ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ជាច្រើន​៕

អត្ថបទដែលជាប់ទាក់ទង