ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងធូបបង្កជាអគ្គិភ័យឆេះផ្ទះអស់២ខ្នង

61

ខេត្តសៀមរាបថ្ងៃពុធ៤កើតខែផល្គុនឆ្នាំកុរឯកស័ក.. ២៥៦៣ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១០:៣០នាទីរលត់ទៅវិញនៅវេលាម៉ោង១២:៤០នាទីមានករណីអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០២ខ្នងនៅភូមិរំដេងឃុំត្រាំសសរស្រុកស្រីស្នំខេត្តសៀមរាប

ម្ចាស់ផ្ទះទី១: ឈ្មោះអឿឡោះភេទប្រុសអាយុ៤៦ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិឃុំកើតហេតុខាងលើ

បណ្តាលអោយរងការខូចខាត: ផ្ទះឈើ១ខ្នងកម្ពស់២ជាន់ថ្មក្រោមមានទំហំ៧.៧៥ម៉ែត្រx .១០ម៉ែត្រប្រក់ក្បឿងឆេះទាំងស្រុងគោយន្តកន្ត្រៃចំនួន០១គ្រឿងប្រាក់២៥០.០០០បាត​ (ពីររយហាសិបពាន់បាត) ស្រូវចំនួន២០ការ៉ុងមាសចំនួន០៥តម្លឹង​ (ប្រាំតម្លឹង) ប៉ុន្តែបានរក

ឃើញមកវិញជិតពាក់កណ្ដាលនិងសំភារះប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង

ម្ចាស់ផ្ទះទី២: ឈ្មោះឡាក់រុើនភេទប្រុសអាយុ៤៩ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលអោយរងការខូចខាត: ផ្ទះឈើ១ខ្នងមានទំហំ៧ម៉ែត្រx៨ម៉ែត្រប្រក់ស័ង្កសីជញ្ជាំងក្ដារត្រូវបានភ្លើងឆេះឆ្លងមកពីផ្ទះកើតហេតុខាងលើប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងភូមិជួយបាចនិងបាញ់ទឹកតាមម៉ូទ័រពន្លត់ទាន់ពេលវេលាមិនបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិអ្វីឡើយ

អន្តរាគមន៍ពន្លត់: មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យគ្រឿងដោយសារផ្លូវលំតូចចង្អៀតនិងខូចខាតទ្រុឌទ្រោមខ្លាំងរថយន្តពន្លត់អគ្គិភ័យមិនអាចចូលអន្តរាគមន៍ដល់ពីអធិការដ្ឋាននគរបាលស្រុកស្រីស្នំទៅកន្លែងកើតហេតុមានចម្ងាយ១៩គីឡូម៉ែត្រ

ករណីអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វទេហើយមូលហេតុភ្លើងធូបដែលម្ចាស់ផ្ទះអុជ

អត្ថបទដែលជាប់ទាក់ទង