ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងចក្របារីដែល មានទីតាំងស្ថិតនៅផ្លូវចូលវត្តព្រៃស្ពឺ

125

ភ្នំពេញ៖នៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង០២:០០នាទីទៀបភ្លឺអគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៨(GS8-F18) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆេះរោងចក្របារីដែលមានទីតាំងស្ថិតនៅ៖()ផ្លូវចូលវត្តព្រៃស្ពឺភូមិដំណាក់ត្រយឹងភូមិស្រែជំរៅភូមិព្រៃកំបុតសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ()ផ្លូវជាតិលេខ៣ភូមិព្រៃកីសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យនិងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង០២:៤០នាទីទាបភ្លឺ។

អាស្រ័យហេតុនេះសូមសម្តេចទ្រង់ឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកលោកស្រីមេត្តាជ្រាបជាព័ត៌មាននិងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

អត្ថបទដែលជាប់ទាក់ទង