ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ចុះពង្រឹងការងារសន្តិសុខពេលយប់

68

ភ្នំពេញ ៖ដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្កា ទប់ស្កាត់ រាល់បទល្មើសផ្សេងៗនៅតាមដងផ្លូវនិងតាមដងមហាវិថីនានានៅក្នុងមូលដ្ឋានភូមិសាស្រ្តខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២០នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងដែលដឹកនាំការងារនេះដោយលោកធឹម សំអាន ជាអភិបាលខណ្ឌបឹងកេងកងដោយបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ, គ្រឿងញៀន វាស់ជាតិអាកុល និង អនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវលេខ៣៦០កែងផ្លូវ១០៥ក្ន្ងងមូលដ្ឋានសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ចំពោះការងារនេះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រីខណ្ឌនិង កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងប៉េអឹមខណ្ឌព្រមទាំងកម្លាំងសង្កាត់ផងដែរ។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលជារៀងរាល់យប់ ថ្ងៃកម្លាំងនៃគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកងក្រោមការដឹកនាំពីសំណាក់លោកធឹម សំអានជាអភិបាលខណ្ឌបឹងកេងកងនិង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកងតែងតែដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវនិងតាមមហាវិថីសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញនិងនៅតាមគោលដៅនិមួយៗដែលបានកំណត់ដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយជូនដល់បងប្អូនប្រជាជនរស់នៅក្នុងមូលដ្ឋាននិងអ្នកដំណើរពេលយប់ព្រលប់ខណៈពេលពួកគាត់ធ្វើដំណើរឆ្លងកាត់មូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង