ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនជាតិ​ចិន​ម្នាក់ ទម្លាយ​ឯកសារ​ការសម្ងាត់​រប​ស់​ក្រុមហ៊ុន

96

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានទទួល​ពាក្យបណ្តឹង​ពី
​ជនរងគ្រោះ ប្ដឹង​ឈ្មោះ CHEN CHEN ភេទ​ប្រុស ជនជាតិ​ចិន សញ្ជាតិ​ចិន ដែល​បាន​ទម្លាយ​ឯកសារ
​ការសម្ងាត់​រប​ស់​ក្រុមហ៊ុន និង​ប្រើប្រាស់​អ៊ី​មែ​ល​របស់​ក្រុមហ៊ុន ដើម្បី​គៃបំបាត់​ផលប្រយោជន៍ និង​ប៉ះពាល់
​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​។

​ដោយមាន​បញ្ជា​ផ្ទា​ល់ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា
និង​មាន​ដីការ​បញ្ជា​ឱ្យចូល​ខ្លួន នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០២០
មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានធ្វើការ​ស្រាវជ្រាវ នឹង​ឈានទៅដល់​ការឃាត់ខ្លួន
​ជនសង្ស័យ​ឈ្មោះ CHEN CHEN អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន នៅ​ចំណុច​បុរី​ថៃ​ឈុន​គ្រី ផ្លូវលំ ភូមិ​ច្រេស
សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នាំមក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី
​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង