ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ផ្ដាំម​ន្រ្តី ត្រូវទប់​ស្កា​ត់នូវឧបា​យ​កល ​បដិវត្តន៍ពណ៌

105


ភ្នំពេញ៖ សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់ម​ន្រ្តីថា ត្រូវដោះស្រាយភ្លា​ម​ៗនូវ​ជម្លោះតូចតាច ប្រកបដោយយុត្តិ​ធម៌ និងគ្មានការ​រើ​សអើង ទើបអាចមានប្រសិទ្ធភា​ព​ខ្ពស់ ក្នុងទប់​ស្កា​ត់នូវឧបាយកល ​បដិវត្តន៍ពណ៌នានា ដើម្បីឈានទៅផ្ដួលរំលំ​រា​ជរ​ដ្ឋាភិ​បា​លស្របច្បាប់។

សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីរ​សៀ​លថ្ងៃ​​ទី​២៧កុម្ភៈ នៅសាលារាជ​ធា​នី​ភ្នំពេញ ក្នុងឱកាស​​​បិទ​ស​ន្និបា​ត បូកសរុបលទ្ធផលកា​រ​​ងា​រ​​ប្រចាំឆ្នាំ​២​០​១៩ និងលើកទិសដៅអនុវត្តកា​​រ​​ងា​រ​​ឆ្នាំ​២០​២០ របស់រដ្ឋ​បា​លរាជ​ធា​​នី​​​ភ្នំ​ពេ​ញ​ ។

សម្ដេចក៏​បាន​រំលឹក​ឡើ​ងវិញ នូវការប៉ុនប៉ងបង្កើតចលនា​​បដិវ​ត្តន៍​ពណ៌ របស់ក្រុមប្រឆាំងក្រៅ​ច្បា​ប់ ដែលបើទោះបីជាផែន​កា​រនេះ​ បានទទួលបរាជ័យប​ន្ត​បន្ទាប់ក្ដី ប៉ុន្តែក្រុមប្រឆាំងក្រៅ​ច្បា​ប់ នៅតែចិញ្ចឹមចិត្តក្នុងការ​ធ្វើ​ឱ្យសម្រេ​ចផែ​ន​ការ​នេះមិន ចេះចប់មិនចេះ​ហើ​យឡើ​យ។ យ៉ាងណាក៏ដោយ​ សម្ដេចក្រឡាហោមបានណែនាំ​ថ្នា​ក់ដឹ​កនាំ មន្ត្រីរាជការ និងកងកម្លាំង​ទាំ​ងអ​ស់ មិនត្រូវបង្កបញ្ហាអ​ស​កម្ម​ណាមួ​យ​ឡើយ ព្រោះសម្ដេចយល់ថាបញ្ហា​នោះ​ អាចក្លាយជាកម្មវត្ថុដែ​ល​ក្រុម​ប្រឆាំង យកមកពង្រីកដើម្បីបញ្ឆេះកំ​ហឹ​ង​ពលរដ្ឋ។

សម្តេចក្រឡាហោមស ខេង បានមានប្រសាសន៍ទៀ​តថា មកដល់ពេលនេះ អ្នក​ដែ​ល​មានបំណងធ្វើ​ស​កម្ម​ភាព​​​បែបប​​​ដិ​វ​ត្តន៍ពណ៌ ​មិនទាន់បោះបង់ចោលនៅ​​​ឡើ​​យ​ទេ។ សម្រាប់យើងមិនត្រូវភ្លេច​ខ្លួ​ន ព្រោះថា សកម្មភាពបដិវត្តន៍ពណ៌​​​​នេះ គេតែងតែធ្វើអាជី​វ​​ម្មលើ​ចំណុចខ្សោយរបស់​យើ​ង។
សម្តេចក្រឡាហោម បានស្នើដ​ល់​រដ្ឋបាលគ្រប់ថ្នាក់យកចិ​ត្ត​ទុក​ដាក់ដោះស្រាយនូវកង្វ​ល់ សំណើរ សំណូមពរនិងជម្លោះនានាតាំង​ពី​តូច កុំចាំដល់ធំព្រោះនៅពេល​ធំ​គេយ​កធ្វើជា​លេស​។ ក្រុមប្រឆាំងតែងយ​ក​ប​ញ្ហានេះ ពង្រីកឲ្យធំដើម្បីវាយប្រហារ​រា​ជរដ្ឋា​ភិ​បាល​។

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យ ប្រធានគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការគ្រប់គ្រង សភាពការណ៍ នៅតាមមូលដ្ឋាន និងដាក់ចេញវិធានការនានា សំដៅទប់ស្កាត់រាល់សកម្មភាព ប៉ុនប៉ងបង្កអសន្ដិសុខ និងភាពចលាចល វឹកវរដល់សង្គមតាមគ្រប់រូបភាព ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌ របស់ក្រុមប្រឆាំង ។

ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ទាក់ទងបដិវត្តន៍ពណ៌ បានឆ្លងកាត់រួចមកហើយ ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ប៉ុន្ដែដោយសារភាពអត់ធ្មត់ ហើយឈរទៅលើការគោរពលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត ដោយសន្ដិវិធី ហើយស្របតាមគោលការណ៍ លទ្ធិប្រជាធិតេយ្យ ដូច្នេះរាជរដ្ឋាភិបាល មានប្រៀបខាងផ្លូវច្បាប់ ក៏ដូចជានយោបាយ ទប់ស្កាត់បំផ្លាញចោល នូវចលនាបដិវត្តន៍ពណ៌ នៅពេលនោះទើបពួកគេមិនអាចផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតបាន ។

សម្ដេចក្រឡាហោមមានប្រសាសន៍ថា «ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការគ្រប់គ្រង សភាពការណ៍នៅតាមមូលដ្ឋាន និងដាក់ចេញវិធានការនានា សំដៅទប់ស្កាត់រាលកម្មភាព ដែលប៉ុនប៉ងបង្កអសន្ដិសុខ ភាពចលាចលវឹកវរ ដល់សង្គមតាមគ្រប់រូបភាព និងត្រូវរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតនូវចលនាឧទ្ទាម និងសកម្មភាពបដិវត្តន៍ពណ៌» ។

សម្ដេចស ខេង បន្ដថា «ដូច្នេះមកដល់ពេលនេះ អ្នកដែលមានបំណង ដើម្បីធ្វើសកម្មភាព បែបបដិវត្តន៍ពណ៌នេះ មិនទាន់បោះបង់ចោលនៅឡើយទេ។ហើយជាពិសេស តាមរយៈផែនការវិលត្រឡប់ ៩វិច្ឆិកា យើងបានដឹងទាំងអស់គ្នាហើយ។ប៉ុន្ដែទន្ទឹមនឹងនេះ យើងមិនត្រូវភ្លេចខ្លួន ពីព្រោះថា សកម្មភាពបដិវត្តន៍ពណ៌នេះ គឺគេតែងតែធ្វើអាជីវកម្ម លើចំណុចខ្សោយ របស់យើង» ។

សម្ដេចបញ្ជាក់ថា «បើគេរកចំណុចខ្សោយយើងមិនឃើញ គេក៏គ្មានលេស គ្មានហេតុផល ដើម្បីនឹងចលនាគៀងគរប្រជាជន ឬកម្លាំងចូលរួមក្នុងការ បដិវត្តន៍ពណ៌នេះដែលក្នុងន័យនេះ ខ្ញុំស្នើថា រដ្ឋបាលគ្រប់ថ្នាក់របស់យើង យកចិត្តទុកដាក់ ដោះស្រាយនូវកង្វល់សំណើរ ក៏ដូចជាជម្លោះនានាដែលកើតមានឡើងតាំងពីតូច កុំឲ្យបញ្ហាវាកក កុំឲ្យក្លាយបញ្ហាទៅជាធំ ដែលគេយកធ្វើលេស ដើម្បីធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាល នេះតាមបទពិសោធន៍ បណ្ដាប្រទេសក្នុងតំបន់ ក៏ដូចជា ក្នុងសកលលោកនេះ ដែលឆ្លងកាត់បដិវត្តន៍ពណ៌ដែលបានប្រើប្រាស់ បញ្ហាទាំងនោះ»។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា ភាគីពាក់ព័ន្ធត្រូវបន្ដជំរុញបំផុសចលនាប្រជាជនចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួន ដូចជា សកម្មភាព លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។

សម្ដេចបន្ថែមថា ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈរបស់កងកម្លាំងនគរបាលនៅតាមមូលដ្ឋាន និងលើកកម្ពស់ការប្រាស្រ័យ ទាក់ទងរវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានា ព្រមទាំងការចុះជួយដោះស្រាយការលំបាកនានា របស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋ ជួបទុកលំបាកខ្វះខាត ក្នុងជីវភាព ពិសេសជនក្រីក្រ ជនងាយរងគ្រោះ សំដៅជំរុញលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមចលនា គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង