គ្រោងប្រកាសតែងតាំងលោកគង់ សោភ័ណ្ឌ អភិបាលខេត្តលោកនុត ពុធដារ៉ា ជាអភិបាលរងខេត្តកណ្ដាលនៅថ្ងៃទី៤មីនានេះ
ភ្នំពេញ៖តាមគម្រោងបើមិនមានការប្រែប្រួលទេនោះនៅម៉ោង៨ព្រឹកថ្ងៃទី៤នាសាលប្រជុំសាលាខេត្តកណ្ដាលសម្តេច ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាល និងអភិបាលរងខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត រីឯលោក នុត ពុធដារ៉ា ត្រូវផ្ទេរមកជាអភិបាលរងខេត្តកណ្ដាល។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។
គួររំលឹកថា៖នៅឆ្នាំ១៩៩៩ លោក គង់ សោភ័ណ្ឌជាអភិបាលរងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលនៅឆ្នាំ២០០៩ លោកជាអភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
,នៅឆ្នាំ២០១៧ លោកជាអភិបាលស្រុកល្វាឯម,
នៅដើមខែតុលា ឆ្នាំ២០១៧ លោកត្រូវបានតែងតាំងជាអភិបាលរងខេត្តកណ្តាល
,នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។លោក គង់ សោភ័ណ្ឌ ដែលបច្ចុប្បន្នលោកជាមន្រ្តីម្នាក់ដែលមានសមត្ថភាព និងទទួលបានការកោតសរសើរលើការបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ក្រោយតែងតាំងប្រជាពលរដ្ឋសង្ឃឹមយ៉ាងជឿជាក់ថា ក្រោយប្រកាសឲ្យចូលកាន់តំណែងជាអភិបាលខេត្តកណ្តាល នឹងនឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ជួយដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។
ដោយឡែកកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ។
លោកនុត ពុធដារ៉ានៅឆ្នាំ២០០៥ លោកត្រូវបានផ្ទេរមកបំរើការងារជាអភិបាលរងខណ្ឌឬស្សីកែវ
*នៅឆ្នាំ២០១២ លោកត្រូវបានតែងតាំងឲ្យកាន់តំណែងចំនួនពីរអណត្តិជាអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយចប់អាណត្តិអភិបាលខណ្ឌ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ ហើយបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ច ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ហើយបច្ចុប្បន្ន លោកក៏ជាជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រីផងដែរ។
អ្វីដែលគេនៅចងចាំមិនភ្លេចអំពីការខិតខំប្រឹងប្រែង និងស្នាដៃរបស់លោក នុត ពុធដារ៉ា កាលនៅជាអភិបាលខណ្ឌដង្កោ គឺលោកតែបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំ និងបានដោះស្រាយបញ្ហា សំណើ សំណូមពរ និងបំពេញតម្រូវការនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដង្កោបានទាន់ពេលវេលា ហើយចំពោះលទ្ធផលការបោះឆ្នោតកន្លងមក ទាំងថ្នាក់ជាតិ និងថ្នាក់សង្កាត់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌដង្កោ ក៏តែងទទួលបានជោគជ័យនៅរាល់ការបោះឆ្នោត៕