ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនអតីតប្រធានមន្ទីររៀបចំ ដែនដី ខេត្តព្រះសីហនុ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ

59

ភ្នំពេញ ៖ លោក​ នួន​ ប៉ុក​ អតីតប្រធាន​​​មន្ទី​រ​​រៀ​ប​ចំដែនដី​នគរូបនី​យកម្ម​ និង​សំណង់​ ខេត្ត​ព្រះសីហនុ​ ត្រូវ​បានអ​ង្គភា​ព​​ប្រ​ឆាំង​អំពើពុករលួយ​ ​ឃា​ត់ខ្លួន​នៅល្ងា​ចថ្ងៃ​ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០២០​ នៅខេត្តព្រះសីហនុ​​ យកទៅ​រាជ​ធា​នីភ្នំ​ពេញ​ ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំ​ពើពុ​ក​រ​លួយ កាលនៅកាន់តំណែង​។​

គួរ​បញ្ជាក់​ថា​ អតីត​ប្រធាន​មន្ទីរ​រៀបចំដែន​ដី​​​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​ពោធិ៍សាត់​ ត្រូវ​បាន​តុលាការ​​​កាត់​​ទោស​​ដាក់​ព​ន្ធនា​គារ​ ៨​ឆ្នាំ​ និង​ រឹបអូស​ទ្រព្យស​ម្ប​ត្តិ​​ផ​ង​ដែរ ដោយសារតែពាក់ព័ន្ធនឹងការ​ប្រ​ព្រឹ​ត្តិ​​អំពើ​​ពុក​​រលួយ​ ។ នេះបើយោងតាមការបង្ហោះលើគណនី Facebook page ផ្លូវការរបស់លោក Va​nnak Pheng។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក នួន ប៉ុក ត្រូវបានប្រកាសចូលកា​ន់​តំ​ណែង ជាប្រធានមន្ទីររៀបចំដែ​ន​ដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែល​ត្រូ​វចូ​លនិវ​​ត្តន៍ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោកនួន​ ​ប៉ុក ផ្លាស់ប្តូរដោយដាក់​លោ​ក​ ចេង ស្រុង ជាប្រធានមន្ទីររៀបចំ​ដែ​ន​ដី នគរូប​នី​យក​ម្ម សំណង់ និងសុរិយោដី ខេ​ត្តព្រះសីហនុថ្មី ៕

អត្ថបទដែលជាប់ទាក់ទង